អ៊ីរ៉ង់ ព្រមានប្រទេសជិតខាងថា នឹងត្រូវបានចាត់ទុកជាសត្រូវបើទឹកដីត្រូវបានប្រើប្រាស់ក្នុងការវាយប្រហារ

2026/01/28 06:20:04 pm        122

អ៊ីរ៉ង់បានព្រមានថាប្រទេសជិតខាងនឹងត្រូវបានចាត់ទុកជាគូសត្រូវ ប្រសិនបើទឹកដីរបស់ពួកគេត្រូវបានប្រើដើម្បីបើកការវាយប្រហារប្រឆាំងនឹងខ្លួន បន្ទាប់ពីការមកដល់នៃក្រុមនាវាផ្ទុកយន្តហោះអាមេរិកនៅក្នុងដែនទឹកមជ្ឈិមបូព៌ា។

មេបញ្ជាការកងឆ្មាំបដិវត្តន៍អ៊ីស្លាម (IRGC) បានធ្វើអត្ថាធិប្បាយបែបនេះកាលពីថ្ងៃអង្គារ២៧មករា សប្ដាហ៍នេះ ស្របពេលមានភាពតានតឹងក្នុងតំបន់កើនឡើង។

លោក Mohammad Akbarzadeh អនុប្រធាននយោបាយនៃកងកម្លាំងជើងទឹក IRGC ត្រូវបានដកស្រង់សម្តីដោយទីភ្នាក់ងារសារព័ត៌មាន Fars ថា ប្រទេសជិតខាងគឺជាមិត្តរបស់អ៊ីរ៉ង់ ប៉ុន្តែប្រសិនបើដី មេឃ ឬទឹក របស់ពួកគេ ត្រូវបានប្រើប្រាស់ប្រឆាំងនឹងអ៊ីរ៉ង់ ពួកគេនឹងត្រូវបានចាត់ទុកជាអរិភាព។

ការព្រមាននេះបានកើតឡើងខណៈប្រធានាធិបតីអាមេរិកលោក Donald Trump បាននិយាយថា កងនាវាចម្បាំងមួយក្រុមផ្សេងទៀតរបស់សហរដ្ឋអាមេរិកកំពុងធ្វើដំណើរឆ្ពោះទៅកាន់អ៊ីរ៉ង់ ដោយបង្ហាញពីក្តីសង្ឃឹមថាទីក្រុងតេអេរ៉ង់នឹងយល់ព្រមលើកិច្ចព្រមព្រៀងជាមួយទីក្រុងវ៉ាស៊ីនតោន។

លោក Trump បានថ្លែងក្នុងអំឡុងសុន្ទរកថាមួយកាលពីថ្ងៃអង្គារថា មានកងនាវាចម្បាំងដ៏ស្រស់ស្អាតមួយក្រុមផ្សេងទៀតកំពុងបណ្ដែតខ្លួនយ៉ាងស្រស់ស្អាតឆ្ពោះទៅកាន់អ៊ីរ៉ង់នៅពេលនេះ។

មន្ត្រីអ៊ីរ៉ង់បានព្រមានម្តងហើយម្តងទៀតថា ការវាយប្រហារណាមួយលើប្រទេសរបស់ខ្លួន នឹងត្រូវបានឆ្លើយតបយ៉ាងខ្លាំងក្លា ខណៈជំរុញឱ្យរដ្ឋជិតខាងកុំអនុញ្ញាតឱ្យទឹកដីរបស់ពួកគេត្រូវបានប្រើប្រាស់ក្នុងសកម្មភាពយោធាណាមួយប្រឆាំងនឹងអ៊ីរ៉ង់ឲ្យសោះ៕

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm