អតីតមន្រ្តីជាន់ខ្ពស់៖ អ៊ីស្រាអែល គ្រោងសង់ជំរំធំមួយសម្រាប់ពលរដ្ឋប៉ាឡេស្ទីននៅភាគខាងត្បូងហ្កាហ្សា

2026/01/28 07:19:15 pm        110

ឧត្តមសេនីយ៍ចូលនិវត្តន៍មួយរូបរបស់អ៊ីស្រាអែល ដែលជាទីប្រឹក្សាយោធា បាននិយាយកាលពីថ្ងៃអង្គារ (២៧ មករា) ថា អ៊ីស្រាអែល បានឈូសឆាយដីនៅភាគខាងត្បូងតំបន់ហ្កាហ្សា សម្រាប់សាងសង់ជំរំដ៏ធំមួយសម្រាប់ដាក់ប្រជាជនប៉ាឡេស្ទីន ដែលអាចបំពាក់ដោយបច្ចេកវិទ្យាឃ្លាំមើល និងបច្ចេកវិទ្យាសម្គាល់មុខនៅច្រកចូលរបស់ជំរំ។

លោក Amir Avivi មេបញ្ជាការកងបម្រុងដែលចូលនិវត្តន៍ បានប្រាប់សារព័ត៌មានរ៉យទ័រនៅក្នុងបទសម្ភាសន៍មួយថា ជំរំនេះនឹងត្រូវសាងសង់ឡើងនៅក្នុងតំបន់ក្រុងរ៉ាហ្វា ហើយផ្លូវរូងក្រោមដីដែលសាងសង់ដោយក្រុមហាម៉ាសនៅទីនោះ ត្រូវបានបោសម្អាតរួចរាល់ហើយ ខណៈការចូល និងចេញពីក្នុងជំរំ នឹងត្រូវបានតាមដានដោយបុគ្គលិកអ៊ីស្រាអែល។

លោក Avivi បន្តថា ជំរំនេះនឹងត្រូវប្រើប្រាស់សម្រាប់ផ្តល់ទីជម្រកដល់ជនជាតិប៉ាឡេស្ទីន ដែលចង់ចាកចេញពីតំបន់ហ្កាហ្សា និងឆ្លងចូលទៅក្នុងប្រទេសអេហ្ស៊ីប ក៏ដូចជាអ្នកដែលចង់ស្នាក់នៅផងដែរ។ ការអត្ថាធិប្បាយរបស់អតីតមន្រ្តីជាន់ខ្ពស់រូបនេះបានកើតឡើង ខណៈដែលអ៊ីស្រាអែល កំពុងរៀបចំសម្រាប់ការ «បើកឡើងវិញមានកំណត់» នៃច្រកព្រំដែនរ៉ាហ្វា របស់តំបន់ហ្កាហ្សា ជាមួយអេហ្ស៊ីប ដែលជាតម្រូវការសំខាន់មួយក្រោមផែនការសន្តិភាពរបស់អាមេរិក ដើម្បីបញ្ចប់សង្គ្រាមហ្កាហ្សា។

ប្រភពបានប្រាប់សារព័ត៌មានរ៉យទ័រនៅខែមករានេះថា អ៊ីស្រាអែលចង់ធានាថា ជនជាតិប៉ាឡេស្ទីនចាកចេញពីតំបន់ហ្កាហ្សា គឺច្រើនជាងអ្នកដែលត្រូវបានអនុញ្ញាតឱ្យចូល។ ក្រុមមន្ត្រីអ៊ីស្រាអែល ធ្លាប់និយាយកាលពីមុនអំពីការលើកទឹកចិត្តប្រជាជនហ្កាហ្សា ឱ្យធ្វើចំណាកស្រុក ប៉ុន្តែពួកគេបដិសេធថា មិនមានបំណងជម្លៀសប្រជាជនចេញដោយប្រើកម្លាំងនោះទេ ដែលជាបញ្ហាដ៏រសើបខ្លាំងបំផុតសម្រាប់ប្រជាជនប៉ាឡេស្ទីន៕

អត្ថបទដែលទាក់ទង

ក្រុងតេអេរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អង់គ្លេសឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារអ៊ីរ៉ង់
2026/07/24 03:37:41 pm        1
មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២
2026/07/24 03:33:53 pm        18
ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm        13

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រុងតេអេរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អង់គ្លេសឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារអ៊ីរ៉ង់

2026/07/24 03:37:41 pm
​មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២
2026/07/24 03:33:53 pm
​ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm
​ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm
​វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm