អាជ្ញាធរអគ្គិសនី ស្នើដល់អ្នកកាន់អាជ្ញាបណ្ណផ្តល់សេវាកម្មផ្គត់ផ្គង់អគ្គិសនី ពិនិត្យ​លទ្ធភាព​វិនិយោគ​ស្ថានីយ​បញ្ចូលថាមពលបន្ថែម

2026/01/28 08:37:23 pm        312

អាជ្ញាធរអគ្គិសនីកម្ពុជា ស្នើដល់អ្នកកាន់អាជ្ញាបណ្ណផ្តល់សេវាកម្មផ្គត់ផ្គង់អគ្គិសនី ពិនិត្យ​លទ្ធភាព​វិនិយោគ​បង្កើត​ស្ថានីយ បញ្ចូលថាមពលនៅក្នុងតំបន់ផ្គត់ផ្គង់អគ្គិសនីរបស់ខ្លួន និងចូលរួ​ម​ប្រើ​ប្រាស់​យាន​យន្ត​អគ្គិសនី ជាពិសេសយានយន្តសម្រាប់បម្រើឱ្យ ប្រតិបត្តិការអាជីវកម្មអគ្គិសនី។

អាជ្ញាធរអគ្គិសនីកម្ពុជា បានជម្រាបជូនលោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី នាង​កញ្ញ អ្នកកាន់អាជ្ញាបណ្ណ ធ្វើសេវាកម្មអគ្គិសនី នៅក្នុងព្រះរាជាណាចក្រកម្ពុជា ការជំរុ​ញ​ការ​អភិវឌ្ឍ​ស្ថានីយ​បញ្ចូលថាមពលយានយន្តអគ្គិសនី និងជំរុញកំណើន នៃការប្រើប្រាស់​យាន​យន្ត​អគ្គិសនី​នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ជុំវិញបញ្ហានេះ, កន្លងមកនេះ ក្រសួងរ៉ែ និងថាមពល បានចេញប្រកាស លេខ ០៣៨៩ រថ.បគ​អថ​.​ប្រក ចុះថ្ងៃទី២០ ខែ កុម្ភៈ ឆ្នាំ២០២៥ ស្តីពីគោលការណ៍ និងនីតិវិធីសម្រាប់គ្រប់គ្រង និង​បញ្ញត្តិ​លើ​ការអភិវឌ្ឍ និងការធ្វើសេវាកម្មបញ្ចូលថាមពលឱ្យយាន យន្តអគ្គិសនី ។ គោលការណ៍ និង​នីតិវិធីនេះ មានគោលបំណង៖ ១.លើកកម្ពស់​ការ​អភិវឌ្ឍ​ការ​បញ្ចូល​ថាមពល​ឱ្យ​យាន​យន្ត​អគ្គិសនី​មានគ្រប់គ្រាន់ គ្រប់ទីកន្លែងយ៉ាងឆាប់រហ័ស និងជំរុញកំណើន​នៃ​ការ​ប្រើ​ប្រាស់​យានយន្ត​អគ្គិសនី​នៅ​ព្រះរាជាណាចក្រកម្ពុជា ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ស្តីពី​ការ​អភិវឌ្ឍ​វិស័យ​យានយន្តអគ្គិសនី, ២.គ្រប់គ្រងការផ្តល់សេវាកម្មបញ្ចូលថាមពលរបស់​ស្ថានី​យ​បញ្ចូល​ថា​មពលឱ្យយានយន្តអគ្គិសនីឱ្យមានសុវត្ថិភាព និរន្តរភាព ប្រសិទ្ធភាព និងមានថ្លៃ​សមរម្យ និង៣. គ្រប់គ្រងការ ទទួលយក​ថាមពល​របស់​យាន​យន្ត​អគ្គិសនី​បញ្ចូល​ក្នុង​អាគុយ​ឱ្យ​មាន​សុវត្ថិភាព ស្ថិរភាព និងប្រសិទ្ធភាព ។

ក្នុងគោលបំណងរួម, ដើម្បីអនុវត្តគោលការណ៍នេះ អាជ្ញាធរ​អគ្គិសនី​កម្ពុជា​ស្នើ​សុំ​អ្នក​កាន់​អាជ្ញា​បណ្ណ​ធ្វើ​សេវាកម្មផ្គត់ផ្គង់អគ្គិសនីទាំង អស់ ពិនិត្យលទ្ធភាព​វិនិយោគ​បង្កើត​ស្ថានីយ​បញ្ចូល​ថាមពល​នៅ​ក្នុងតំបន់ផ្គត់ផ្គង់អគ្គិសនីរបស់ខ្លួន និងចូលរួមប្រើប្រាស់យានយន្ត អគ្គិសនី ជាពិសេស​យានយន្តសម្រាប់បម្រើឱ្យប្រតិបត្តិការអាជីវកម្មអគ្គិសនី។ បញ្ហានេះអគ្គិសនីកម្ពុជា (EDC) បានចូលរួមវិនិយោគ បង្កើតស្ថានីយបញ្ចូលថាមពលនៅតាមរាជធានី-ខេត្តទាំង២៥ ដែល​ស្ថានីយទាំងនោះ នឹងចាប់ផ្ដើមដាក់ឱ្យដំណើរការជាបន្តបន្ទាប់ក្នុង ពេលឆាប់ៗខាងមុខ៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        105
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        210
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        195

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm