នាយករដ្ឋមន្រ្តីអង់គ្លេស បំពេញទស្សនកិច្ចនៅចិន ដើម្បីជួសជុលទំនាក់ទំនង ស្របពេលភាពតានតឹងជាមួយអាមេរិក

2026/01/28 03:16:42 pm        69

កាលពីល្ងាចថ្ងៃអង្គារ (២៧ មករា) នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer បានឆ្ពោះទៅកាន់ប្រទេសចិន សម្រាប់ដំណើរទស្សនកិច្ចលើកដំបូងរបស់មេដឹកនាំអង់គ្លេស ក្នុងរយៈពេល ៨ឆ្នាំ ដើម្បីផ្សះផ្សាទំនាក់ទំនងជាមួយទីក្រុងប៉េកាំង ដែលជាមហាអំណាចសេដ្ឋកិច្ចធំទីពីររបស់ពិភពលោកមួយនេះ និងស្វះស្វែងកាត់បន្ថយការពឹងផ្អែករបស់ចក្រភពអង់គ្លេស ពីសហរដ្ឋអាមេរិក ដែលមានភាពប្រែប្រួលមិនទៀងទាត់កាន់តែខ្លាំងឡើង។

លោក Starmer គឺជាមេដឹកនាំលោកខាងលិចចុងក្រោយបង្អស់ ក្នុងចំណោមមេដឹកនាំលោកខាងលិចមួយចំនួន ដែលបានធ្វើដំណើរទស្សនកិច្ចទៅកាន់ទីក្រុងប៉េកាំង។ ដំណើររបស់លោក កើតឡើងស្របពេលមានភាពតានតឹងរវាងចក្រភពអង់គ្លេស និងសម្ព័ន្ធមិត្តជិតស្និទ្ធយូរអង្វែងរបស់ខ្លួន គឺសហរដ្ឋអាមេរិក ជុំវិញការគំរាមកំហែងថ្មីៗនេះរបស់លោកប្រធានាធិបតី Donald Trump ក្នុងការគ្រប់គ្រងកោះហ្គ្រីនលែន និងសុន្ទរកថាផ្សេងទៀត។

ក្នុងដំណើរទស្សនកិច្ចរយៈពេល ៣ថ្ងៃ អមដោយនាយកប្រតិបត្តិអាជីវកម្មរាប់សិបនាក់ និងរដ្ឋមន្ត្រីពីររូប លោក Starmer នឹងជួបជាមួយប្រធានាធិបតីចិន លោក Xi Jinping និងនាយករដ្ឋមន្ត្រីចិន លោក Li Qiang នៅទីក្រុងប៉េកាំង ហើយបន្ទាប់មក លោកនឹងធ្វើដំណើរទៅកាន់ទីក្រុងសៀងហៃ មុនពេលធ្វើទស្សនកិច្ចរយៈពេលខ្លីមួយទៅកាន់ប្រទេសជប៉ុន។

ចាប់តាំងពីបានជាប់ឆ្នោតនៅឆ្នាំ២០២៤មក លោក Starmer បានចាត់ទុកការកំណត់ទំនាក់ទំនងជាមួយប្រទេសចិនឡើងវិញ គឺជាអាទិភាពមួយរបស់លោក បន្ទាប់ពីការធ្លាក់ចុះនៃទំនាក់ទំនងក្រោមរដ្ឋាភិបាលមុនៗ ដោយសារតែជម្លោះជុំវិញបញ្ហាទីក្រុងហុងកុង ដែលជាអតីតអាណានិគមអង់គ្លេស៕

អត្ថបទដែលទាក់ទង

លោក NETANYAHU៖ អ៊ីស្រាអែលនឹងមិនអនុញ្ញាតឲ្យមានការបង្កើតរដ្ឋប៉ាឡេស្ទីន នៅក្នុងតំបន់ហ្កាហ្សាស្ទ្រីបទេ
2026/01/28 05:05:09 pm        3
បុរសម្នាក់បាញ់វត្ថុរាវដាក់សមាជិកសភាអាមេរិក ដោយរំខានដល់ព្រឹត្តិការណ៍ នៅរដ្ឋ Minnesota
2026/01/28 05:02:51 pm        1
ការសិក្សា៖ ទាហានជិត ២លាន បានស្លាប់ និងរងរបួស ក្នុងសង្គ្រាមអ៊ុយក្រែន
2026/01/28 05:00:27 pm        3

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ផ្លូវជនបទស្ថិតក្រោមក្របខ័ណ្ឌក្រសួងអភិវឌ្ឍន៍ជនបទ បានបង្កើតបរិយាកាសដល់ការរស់នៅរបស់ប្រជាជន

2026/01/28 05:08:24 pm
​លោក NETANYAHU៖ អ៊ីស្រាអែលនឹងមិនអនុញ្ញាតឲ្យមានការបង្កើតរដ្ឋប៉ាឡេស្ទីន នៅក្នុងតំបន់ហ្កាហ្សាស្ទ្រីបទេ
2026/01/28 05:05:09 pm
​បុរសម្នាក់បាញ់វត្ថុរាវដាក់សមាជិកសភាអាមេរិក ដោយរំខានដល់ព្រឹត្តិការណ៍ នៅរដ្ឋ Minnesota
2026/01/28 05:02:51 pm
​ការសិក្សា៖ ទាហានជិត ២លាន បានស្លាប់ និងរងរបួស ក្នុងសង្គ្រាមអ៊ុយក្រែន
2026/01/28 05:00:27 pm
​ចារកម្មអាមេរិកលើកពីការសង្ស័យ អំពីកិច្ចសហប្រតិបត្តិការរបស់មេដឹកនាំវ៉េណេស៊ុយអេឡា
2026/01/28 04:57:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/01/28 05:56:54 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/12/25 12:26:19 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/01/28 06:52:24 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/01/27 05:04:29 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/01/28 08:40:09 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am