ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យនិស្សិតចូលរួមក្នុងកម្មវិធីស្រាវជ្រាវ និងនវានុវត្តន៍ ដើម្បីសហគ្រិនភាព

2026/01/28 10:17:38 pm        457

ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសបើកឱកាសឱ្យនិស្សិត នៅតាម​បណ្ដា​សាកល​វិទ្យាល័យ​អាចចូលរួម ក្នុងកម្មវិធី R&I4E ដែលមានឈ្មោះពេញថា ការស្រាវជ្រាវ និង​នវានុវត្តន៍ ដើម្បី​សហ​គ្រិនភាព Research and Innovation for Entrepreneurship។ កម្មវិធីនេះ​ផ្ដល់​ឱកាស​ដល់និស្សិតមកពីសាកលវិទ្យាល័យរដ្ឋនិងឯកជន អាចរួមគ្នាដោះស្រាយបញ្ហា និងបង្កើត​វត្ថុ​គំរូ និងដំណោះស្រាយជាក់ស្តែង ហើយប្រែក្លាយជាសហគ្រិនភាព។

កម្មវិធី R&I4E ជាកិច្ចសហការនៃសាកលវិទ្យាល័យជាតិគ្រប់គ្រង និងមូលនិ​ធិស​ម្រាប់​ការ​ស្រាវ​ជ្រាវ គំនិតច្នៃប្រឌិត និងនវានុវត្តន៍ ក្រសួងអប់រំ យុវជន និងកីឡា ហើយផ្តល់​ឱកាស​ដល់​និស្សិត​មក​ពី​សាកលវិទ្យាល័យរដ្ឋនិងឯកជន អាចរួមគ្នាដោះស្រាយបញ្ហា និងបង្កើតវត្ថុគំរូ និង​ដំណោះ​ស្រាយ​ជាក់​ស្តែង ហើយប្រែក្លាយជាសហគ្រិនភាព។

គម្រោង R&I4E មានគោលបំណងគាំទ្រការចូលរួម ដំណើរការ គុណភាព និងលទ្ធផល​ចុង​ក្រោយ​នៃ​នវានុវត្តន៍៖

• ធានាការអនុវត្ត​ទៅតាមដំណើរការ និងវិធីសាស្ត្រនវានុវត្តន៍៖ កសាងសមត្ថភាព​និស្សិត​តាម​រយៈ​វិធី​សាស្ត្រ Design Thinking ។

• បណ្តុះដំណោះស្រាយនវានុវត្តន៍ដែលមានគុណភាព និងជោគជ័យក្នុងទីផ្សារ៖ បង្កើត​វត្ថុ​គំរូ​ដែល​មាន​ភាពច្នៃប្រឌិត និងសក្តានុពលសម្រាប់ការអនុវត្ត។

• អភិវឌ្ឍជំនាញវិជ្ជាជីវៈសំខាន់ៗផ្នែកនវានុវត្តន៍ និងសហគ្រិនភាព៖ ពង្រឹង​សមត្ថ​ភាព​ក្នុង​ការ​ឈ្វេង​យល់​ពីតម្រូវការអ្នកប្រើប្រាស់ ការដោះស្រាយបញ្ហា ការបង្កើតវត្ថុគំរូដោយរហ័ស និង​ការ​គិត​បែប​វិភាគ។

• ផ្លាស់ប្តូរគំនិតនវានុវត្តន៍ឱ្យទៅជាសហគ្រាសដែលអាចបន្តការបណ្តុះធុរកិច្ចបាន៖ ជ្រើសរើស និង​រៀបចំក្រុមដែលមានសមត្ថភាពខ្ពស់សម្រាប់ការរីកចម្រើនក្រោយបញ្ចប់កម្មវិធី។

កម្មវិធី R&I4E តម្រូវឱ្យក្រុមការងាររួមបញ្ចូលនូវជំនាញជាក់លាក់ និងបំពេញឱ្យគ្នាទៅវិញទៅមក ដើម្បី​ធានាបាននូវការអភិវឌ្ឍគម្រោងគ្រប់ជ្រុងជ្រោយ ចាប់ពីចំណេះដឹងបច្ចេកទេសស៊ីជម្រៅ ការ​អនុវត្ត​ឌីជីថល ការបង្កើតគំរូផលិតផលជាក់ស្តែង និងលទ្ធភាពជោគជ័យលើទីផ្សារ ៖

• អ្នកឯកទេស "ជំនាញរឹង" (អ្នកជំនាញវិស័យ): និស្សិតទាំងនេះមកពីជំនាញដូចជា វិស្វកម្ម កសិកម្ម ឬវេជ្ជសាស្ត្រ ដែលផ្តល់ចំណេះដឹងផ្នែកវិស័យជំនាញ។

• អ្នកជំរុញផ្នែក ICT និងឌីជីថល (អ្នកអភិវឌ្ឍន៍បច្ចេកទេស): និស្សិតដែលមានជំនាញផ្នែក ICT ការ​សរសេរកូដ សូហ្វវែរ និងការរៀបចំកម្មវិធី ដើម្បី​អនុវត្ត​សមាស​ភាគ​ឌីជីថល នៃ​ដំណោះ​ស្រាយ​។

• អ្នកច្នៃប្រឌិតបង្កើតគំរូផលិតផល: និស្សិតទាំងនេះមានជំនាញក្នុងការរចនា ការផលិត និង​ការ​ដំឡើង​ផ្ទាល់​ដៃ។ ពួកគេរួមមានជាងមេកានិក ជាងអគ្គិសនី ជាងផ្សារ និងអ្នកឯកទេសបោះពុម្ព 3D​។

• អ្នកយុទ្ធសាស្ត្រធុរកិច្ច និងទីផ្សារ (អ្នកជំនាញលទ្ធភាពជោគជ័យ): និស្សិតមកពីកម្មវិធីធុរកិច្ច ឬ​សហគ្រិន​ភាព ដែលផ្តោតលើទិដ្ឋភាពពាណិជ្ជកម្ម និងប្រតិបត្តិការ៕ អត្ថបទ៖គឹមហុក

អត្ថបទដែលទាក់ទង

ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        161
រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        152
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        103

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន

2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am
​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am
​SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm