២០ឆ្នាំមុន ជំនាញសុនខដោះមីនកម្ពុជាពឹងបរទេស១០០% ប៉ុន្ដែ​ពេល​នេះ​អាច​ម្ចាស់​ការ​ខ្លួន​ឯង​ទាំង​ស្រុង

2026/01/28 10:35:05 pm        381

កាលពី២០ឆ្នាំមុន កម្មវិធីសុនខបានពឹងផ្អែកលើបរទេសជួយគាំទ្របច្ចេកទេសទាំងស្រុង១០០% ប៉ុន្តែ​បច្ចុប្បន្ននេះកម្ពុជា តាមរយៈ អង្គភាព CMAC អាចម្ចាស់ខ្លួនឯងការទាំងស្រុង១០០% លើ​ការ​ងារ​បច្ចេកទេសទាំងការងារបង្កាត់ពូជ ការហ្វឹកហ្វឺនជំនាញផ្សេងៗ និងអាច​ចែក​រំលែក​ដល់​អន្តរជាតិ​ទៀតផង។

ឯកឧត្តម ហេង រតនា អគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បាន​សរសេរ​បញ្ជាក់​នៅ​លើបណ្ដាញសង្គមហ្វេសប៊ុកនៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦នេះថា នៅ​ថ្ងៃ​ទី​២៧-២៨ ខែមករា ឆ្នាំ២០២៦នេះ អង្គភាព CMAC និងតំណាង JICA ក៏ដូច​ជា​ក្រុម​ប្រឹក្សា​ផ្តល់​យោបល់​ជប៉ុន បានជួបពិភាក្សាគ្នាដើម្បីបន្តពង្រឹងកិច្ចសហប្រតិបតិ្តការរវាងមណ្ឌលសុនខ CMAC និងដៃគូនានា ដើម្បីហ្វឹកហ្វឺនអ្នកកាន់សុនខអន្តរជាតិនៅកម្ពុជា និង​នាំ​យក​សុន​ខ​ជំនាញ​ពី​កម្ពុជា​ទៅ​ប្រតិបត្តិការ​នៅ​បណ្តា​ប្រទេស​នានា​ដែល​រង​ផល​ប៉ះពាល់​ដោយ​សំណល់​យុទ្ធ​ភណ្ឌ​សង្គ្រាម​។

ឯកឧត្តម ហេង រតនាបញ្ជាក់ថា៖«កាលពីជាង២០ឆ្នាំមុននេះ កម្មវិធីសុនខ​បាន​ពឹង​ផ្អែក​លើ​បរទេស​ជួយ​គាំ​ទ្របច្ចេកទេសទាំងស្រុង១០០% ប៉ុន្តែបច្ចុប្បន្នកាលនេះកម្ពុជា (អង្គភាពCMAC) អាច​ម្ចាស់ការទាំងស្រុង១០០% លើការងារបច្ចេកទេសទាំងការងារបង្កាត់ពូជ ការហ្វឹក​ហ្វឺន​ជំនាញ​ផ្សេង​ៗ និងអាចចែករំលែកដល់អន្តរជាតិទៀតផង»។

ឯកឧត្តមបានសង្គត់ធ្ងន់ថា៖«កូនខ្មែរត្រូវតែប្រឹងប្រែង ហ្មត់ចត់ម៉ឺងម៉ាត់ និង​មាន​ស្មារតី​ឆន្ទៈ​ម្ចាស់​ការ​ ដើម្បីសម្រេចបានគោលដៅប្រកបដោយនិរន្តភាពសម្រាប់សង្គមជាតិរបស់យើង»៕

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        69
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        162
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        148

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក

2026/07/24 05:20:10 pm
​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm