លោក Zelenskyy កំណត់យកឆ្នាំ២០២៧ ជាគោលដៅចូលជាសមាជិកប្លុកអឺរ៉ុប របស់អ៊ុយក្រែន

2026/01/28 10:52:07 pm        57

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានប្រកាសថា ទីក្រុងគីវ កំពុងដាក់គោលដៅចូលរួមជាមួយសហភាពអឺរ៉ុប នៅក្នុងឆ្នាំ២០២៧។ បន្ទាប់ពីកិច្ចសន្ទនាតាមទូរសព្ទជាមួយអធិការបតីអូទ្រីស លោក Zelenskyy បានបង្ហោះសារលើបណ្ដាញសង្គម X ថា សមាជិកភាពសហភាពអឺរ៉ុប អាចជាផ្នែកមួយនៃការធានាសន្តិសុខអន្តរជាតិជាច្រើន បន្ទាប់ពីបញ្ចប់សង្គ្រាម។

លោក Zelenskyy បាននិយាយថា «ការចូលជាសមាជិកសហភាពអឺរ៉ុប របស់អ៊ុយក្រែន គឺជាការធានាសន្តិសុខដ៏សំខាន់មួយ មិនត្រឹមតែសម្រាប់អ៊ុយក្រែនប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រាប់អឺរ៉ុបទាំងមូលផងដែរ»។ លោកបន្ថែមថា អ៊ុយក្រែនរួមចំណែកដល់កម្លាំងរួមរបស់អឺរ៉ុបក្នុងវិស័យសន្តិសុខ បច្ចេកវិទ្យា និងសេដ្ឋកិច្ច ដោយសង្កត់ធ្ងន់ថា «នោះហើយជាមូលហេតុដែលទីក្រុងគីវ កំណត់កាលបរិច្ឆេទជាក់លាក់មួយ គឺឆ្នាំ ២០២៧ ដោយពឹងផ្អែកលើការគាំទ្រពីដៃគូ»។

គួរឱ្យដឹងថា អ៊ុយក្រែន បានទទួលឋានៈជាបេក្ខភាពសមាជិកនៅឆ្នាំ២០២២ បន្ទាប់ពីប្រតិបត្តិការយោធាទ្រង់ទ្រាយធំរបស់រុស្ស៊ី បានចាប់ផ្ដើម ហើយកិច្ចចរចាចូលជាសមាជិកក៏បានបើកជាផ្លូវការនៅឆ្នាំ២០២៤។ ប៉ុន្តែហុងគ្រី កំពុងរារាំងមិនឱ្យបើកជំពូកចរចាជាបន្តបន្ទាប់នោះទេ ដោយនិយាយថា ការចូលជាសមាជិករបស់អ៊ុយក្រែន នឹងនាំមកនូវការគំរាមកំហែងសន្តិសុខ និងហានិភ័យសេដ្ឋកិច្ច។

ប្រភពពីមន្ត្រីសហភាពអឺរ៉ុបមួយរូបដែលដឹងអំពីដំណើរការចូលជាសមាជិកនេះ បានបញ្ជាក់ថា អ្វីដែលហៅថា «ការធ្វើសមាហរណកម្មបន្តិចម្តងៗ» ក៏ស្ថិតនៅលើតុពិភាក្សាផងដែរទាក់ទងនឹងសមាជិកភាពរបស់អ៊ុយក្រែន៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        123
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        116
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        115

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm