ពលរដ្ឋប្រើបណ្ណ ប.ស.ស ថែទាំសុខភាពកើនឡើងនឹង​រួមចំណែក​សម្រេច​គោល​ដៅ​គ្រប​ដណ្តប់​សេវា​សុខភាពជាសកល កាត់បន្ថយភាពក្រីក្រ

2026/01/28 10:54:01 pm        394

របាយការណ៍ក្រសួងសុខាភិបាលបានបង្ហាញថា ក្នុងឆ្នាំ២០២៥ ចំនួនពលរដ្ឋប្រើប្រាស់បណ្ណ ប.ស.ស និងបណ្ណមូលនិធិសមធម៌ ចូលទទួលសេវាថែទាំសុខភាព មានការកើនឡើងខ្លាំង ហើយ​ពលរដ្ឋក៏បានបង្ហាញការយល់ដឹង ការមានបណ្ណ ប.ស.ស និងបណ្ណមូលនិធិសមធម៌ បណ្ណក្រីក្រ បណ្ណ​ងាយរង ហានិភ័យ គឺបានពិតជាបានរួចំណែកខ្លាំងលើកកម្ពស់សុខភាពពលរដ្ឋ ការ​ផ្តល់​ផល​ចំណេញ​ខ្លាំង និងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។

ពលរដ្ឋទទួលសេវាសុខាភិបាល នៅមន្ទីរពេទ្យជ័យជំនះ ខេត្តកណ្តាល បានថ្លែងប្រាប់BTV នៅថ្ងៃ ទី​២៨ ខែមករា នេះ ថាបច្ចុប្បន្ន ពលរដ្ឋទាំង​អស់​គ្នា​មាន​ការ​ជឿជាក់​ខ្ពស់​លើ​ប្រព័ន្ធ​សុខាភិបាល​កម្ពុជា​ ហើយតាមរយៈការប្រើប្រាស់បណ្ណ ប.ស.ស បណ្ណមូលនិធិសមធម៌ បណ្ណក្រីក្រ និង​បណ្ណ​ងាយ​រង​ហានិភ័យ ចូលពិនិត្យសុខភាព ព្យាបាលជំងឺនៅមូលដ្ឋានសុខាភិបាល ដោយ​មិន​មាន​ការ​បង់​ថ្លៃ​នេះ គឺរួមចំណែក ខ្លាំងលើកកម្ពស់សុខភាពរបស់ប្រជាពលរដ្ឋ ជាពិសេស ការហ៊ានទៅ​ជួប​ពេទ្យ​ច្រើន​ដង នៅពេលគេមាន បញ្ហាសុខភាព ឈឺធ្ង្ងន់ ឬឈឺស្រាលនានា។

តាមរបាយការណ៍ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឲ្យដឹងថា គិតត្រឹម ឆ្នាំ២០២៥ នេះ​ បេឡាជាតិសន្តិសុខសង្គម ប.ស.ស មានសមាជិកសរុបចំនួនជាង ៣លាន ៥៣៦ពាន់ ៥០៩​នាក់ ហើយបើតាមរបាយការណ៍ក្រសួងសុខាភិបាល បានឲ្យដឹងថា នៅក្នុងឆ្នាំ២០២៥ មាន​ពលរដ្ឋប្រើប្រាស់ បណ្ណ ប.ស.ស ចូលពិនិត្យសុខភាព ព្យាបាលជំងឺ មានចំនួនជាង ៨លាន ១០៣ពាន់ ៣៨៥ករណី កើនឡើង៣% ប្រៀបធៀបឆ្នាំ២០២៤។

ដោយ​ឡែក នៅក្នុងចំណោមពលរដ្ឋប្រើប្រាស់សេវាសុខភាព នៃមូលនិធិសមធម៌ ចំនួនជិត​៤​លាន​ ៦៩៦ពាន់នាក់ ក្នុងរយៈពេល១០ខែ ក្នុងឆ្នាំ២០២៥ គឺមានពលរដ្ឋបានចូលពិនិត្យសុខភាព ព្យាបាល​ជំងឺ បានចំនួនជាង៥លានករណី កើនឡើង៤ភាគរយ ប្រៀបធៀបឆ្នាំ២០២៤ ដែលមាន​ចំនួន​៤លាន៨៦២ ពាន់ករណី។

ឯកឧត្តមវេជ្ជបណ្ឌិត ឡូ វាសនាគីរី រដ្ឋលេខាធិការក្រសួងសុខាភិបាល បានឲ្យដឹងថា ឆ្នាំ២០២៥ សរុប​ជារួមទូទាំងប្រទេស ទទួលបានពលរដ្ឋចូលទទួលសេវាថែទាំសុខភាព ព្យាបាលជំងឺទូទៅ ប្រមាណ ជាង២១លានករណី កើនឡើងជាង១៣ភាគរយ ប្រៀបធៀប២០២៤ ហើយបើ​គិត​សន្ទស្សន៍​គ្រ​បដណ្តប់ សេវាសុខភាពជាសកល ដែលគេគិតរង្វាស់ពី០ទៅ១០០ គឺកម្ពុជា ធ្វើ​បាន​ក្នុង​សន្ទស្សន៍កើនពី៦០ នៅ ឆ្នាំ២០២៤ កើនដល់៦៣ នៅឆ្នាំ២០២៥៕ អត្ថបទ៖ ស៊ុម សុខជា 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm