កងទ័ពអាកាសកោះតៃវ៉ាន់នៅថ្ងៃពុធ ទី២៨ ខែមករានេះ បានបង្ហាញការអនុវត្តដំឡើងសព្វាវុធសម្រាប់យន្តហោះចម្បាំង F 16 របស់ខ្លួននៅក្នុងទីក្រុង Chiayi ភាគនិរតី។ ក្រុមដំឡើងអាវុធបានបង្ហាញពីរបៀបដែលពួកគេដំឡើងមីស៊ីលប្រភេទផ្សេងៗគ្នា រួមទាំងមីស៊ីលបាញ់ពីអាកាសទៅអាកាសកម្រិតមធ្យមទំនើប AIM-20 និងមីស៊ីល AIM-9 Sidewinder។
លោក Wu Bo Jhih មកពីក្រុមថែទាំទី៤ កងពលប្រយុទ្ធយុទ្ធសាស្ត្រទី៤ បាននិយាយថា ការដំឡើងអាវុធគឺជាផ្នែកស្នូលនៃប្រតិបត្តិការយន្តហោះ F-16។

លោកនិយាយថា «តាមរយៈការអនុវត្តផ្លាស់ប្តូរប្រយុទ្ធរួមគ្នា យន្តហោះអាចផ្លាស់ប្តូរយ៉ាងឆាប់រហ័សរវាងដែនអាកាសទៅដែនអាកាស ដែនអាកាសទៅសមុទ្រ និងដែនអាកាសទៅដី ដែលអនុញ្ញាតឱ្យវាឆ្លើយតបដោយប្រសិទ្ធភាពចំពោះលក្ខខណ្ឌដែលកំពុងផ្លាស់ប្តូរឆាប់រហ័សនៅសមរភូមិ»។
កងទ័ពអាកាស ក៏បានបង្ហាញពីការហោះឡើងរបស់យន្តហោះ F-16 និងការឆ្លើយតបរហ័សរបស់កងទ័ពក្នុងប្រតិបត្តិការកាំភ្លើងប្រឆាំងយន្តហោះ Skyguard GDF 006។
សមយុទ្ធនេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងប្រចាំឆ្នាំរបស់កោះតៃវ៉ាន់ដើម្បីបញ្ជាក់ពីការត្រៀមខ្លួនការពារជាតិរបស់ខ្លួនមុនថ្ងៃបុណ្យចូលឆ្នាំថ្មី។

