ពលរដ្ឋខ្មែរនៅបរទេស៖ ការចូលជាសមាជិកក្រុមប្រឹក្សាសន្តិភាព នឹង​អាច​ការពារ​កម្ពុជា​ពី​ការ​បង្ក​ជម្លោះ

2026/01/28 11:08:28 pm        467

បន្ទាប់ពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បាន​យល់​ព្រម​តាម​សំណើ​របស់​លោក​ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិក ចូលរូម​ជា​សមាជិក​ស្ថាបនិក​នៃ​ក្រុម​ប្រឹក្សា​សន្តិភាព ប្រជាពលរដ្ឋខ្មែររស់នៅបរទេស បានបង្ហាញការគំាទ្រ និងសង្ឃឹមថា ការចូល​រួម​ជា​សមាជិក​នេះ នឹងអាចការពារប្រ ទេសកម្ពុជា​មិន​ឱ្យ​ប្រទេស​ជិត​ខាង​មក​បង្ក​ជម្លោះ​ព្រំដែន​ជាមួយ​បាន​ទៀតជាពិសេសប្រទេសថៃ។

តាមរយៈវីឌីអូដែលBTVទទួលបាននៅព្រឹកថ្ងៃទី២៨ខែមករា ឆ្នាំ២០២៦នេះ ពលរដ្ឋខ្មែរកំពុងរស់ នៅរដ្ឋTennessee សហរដ្ឋអាម៉េរិក បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា ក្រោម​ការ​ដឹក​នាំ​របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ដែលបាន​សម្រេច​ចិត្ត​ចូល​រួម​ជា​សមាជិក​ស្ថាបនិក នៃ ក្រុមប្រឹក្សាសន្តិភាព ស្របតាមការអញ្ជើញរបស់លោក ដូណាល់ ត្រាំ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក គឺជា ការសម្រេចចិត្តដ៏ត្រឹមត្រូវ ដោយការចូលរួមនេះ គឺបង្ហាញពីឆន្ទៈ​របស់​ប្រទេស​កម្ពុជាក្នុងការគាំទ្រ និងរួមចំ ណែកដល់ការលើកកម្ពស់ការរក្សាសន្តិភាពជាសកល។ លើស​ពី​នេះ ពលរដ្ឋទាំងនោះ សង្ឃឹមថា ការចូល រួមជាសមាជិកក្រុមប្រឹក្សាសន្តិភាព នឹង​អាច​ការ​ពារ​ប្រទេស​កម្ពុជាមិនឲ្យប្រទេសជិតខាងមកបង្កជម្លោះព្រំ ដែនជាមួយ ជាពិសេសប្រទេសថៃ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នៅថ្ងៃទី២៧ ខែមករា ម្សិលមិញ បាន​បញ្ជាក់​ថា ការសម្រេចចូលរួមជាសមាជិកស្ថាបនិកនៃក្រុមប្រឹក្សាសន្តិភាព (The Board of Peace) តាម​ការ​អញ្ជើញ របស់ឯកឧត្តមប្រធានាធិបតីសហរដ្ឋអាមេរិក Donald J. Trump គឺដើម្បី​បង្ហាញ​ពី​ឆន្ទៈ​របស់កម្ពុជាក្នុង ការគាំទ្រ និងរួមចំណែកដល់ការលើកកម្ពស់ការរក្សាសន្តិភាពសកល។ សុច្ឆន្ទៈ ស្រឡាញ់សន្តិភាព ការគាំ ទ្រ និងរួមចំណែកដល់ការកសាង និងរក្សាសន្តិភាព គឺជា​គោល​ការណ៍ដែលកម្ពុជាតែងតែប្រកាន់ខ្ជាប់ជា រៀងរហូតមក ជាពិសេសតាម​រយៈ​ការ​បញ្ជូន​កង​កម្លាំង​រក្សា​សន្តិភាព ក្រោមឆត្រអង្គការសហប្រជាជាតិ ទៅបំពេញបេសកកម្ម​នៅ​តាមប​ណ្តាប្រ​ទេស​មួយ​ចំនួនដែលរងគ្រោះដោយសារសង្រ្គាម៕ អត្ថបទ៖ ទូច សោភ័ណ 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        127
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm