ក្រសួងអប់រំ និង KOICA បន្តជំរុញការប្រើប្រាស់បច្ចេកវិទ្យា ICT សម្រាប់ការសិក្សាមុខវិជ្ជា STEM

2026/01/28 11:17:35 pm        557

ក្រសួងអប់រំ យុវជន និងកីឡា ដោយមានកិច្ចសហការពីមន្ត្រីជំនាញនៃ KOICA ប្រទេសកូរ៉េ បាន​អនុវត្ត​គម្រោងរួមគ្នា ដោយផ្តោតលើការប្រើប្រាស់បច្ចេកវិទ្យា ICT ក្នុងជួយដល់​ដំណើរ​ការ​សិក្សា​លើ​មុខវិជ្ជា STEM សម្រាប់សិស្សកម្រិតអនុវិទ្យាល័យ។ បច្ចុប្បន្នក្រសួងអប់រំ និង KOICA បាន​នឹង​កំពុង​អនុវត្តគម្រោងមួយនេះលើសាលារៀនគោលដៅចំនួន ២០។

ការប្រើ​ប្រាស់បច្ចេកវិទ្យា ICT ក្នុងជួយដល់ដំណើរការសិក្សាលើមុខវិជ្ជា STEM សម្រាប់​សិស្ស​កម្រិត​អនុវិទ្យាល័យ នេះ បច្ចុប្បន្នបានអនុវត្តលើពីរកម្រិតថ្នាក់រួចមកហើយ គឺថ្នាក់ទី ៧ និង​ថ្នាក់​ទី៨ លើសាលារៀនគោលដៅទាំង ២០ នៅខេត្តកណ្ដាល ព្រៃវែង កំពង់ចាម និងខេត្តតាកែវ។ បច្ចុប្បន្នមន្ត្រីជំនាញនៃក្រសួងអប់រំ និងមន្ត្រីជំនាញនៃ KOICA កំពុងធ្វើការ​បណ្ដុះ​បណ្ដាល​លើ​គរុ​និស្សិត ក៏ដូចជាគ្រូបង្រៀនថ្នាក់ទី ៩ មកពីសាលារៀនគោលដៅទាំង ២០ លើសៀវភៅ​គោល​ដែល​ត្រូវ​បានរៀបចំឡើង ក៏ដូចជាការប្រើប្រាស់បច្ចេកវិទ្យា ICT ដែលជាជំនួយ​ដល់​ការ​បង្រៀន​មុខ​វិជ្ជា​ STEM។

លោក ជ សុភា ប្រធានដេប៉ាតឺម៉ង់ ICT នៃវិទ្យាស្ថានគរុកោសល្យ រាជធានីភ្នំពេញ លើកឡើងថា វា​ជា​ភាព​ចាំបាច់ក្នុងការប្រើប្រាស់ ICT ក្នុងការជួយដល់ការយល់ដឹងរបស់សិស្សលើ មុខវិជ្ជាទាំង ៥ ដែលរួមមានរូបវិទ្យា ជីវវិទ្យា គីមីវិទ្យា ផែនដីវិទ្យា និងគណិតវិទ្យា។ លោកបញ្ជាក់ថា ការ​ប្រើ​ប្រាស់ ​ICT ជាជំនួយនេះ នឹងជួយឱ្យសិស្សយល់ដឹងកាន់តែស៊ីជម្រៅ តាមរយៈ​ការ​អនុវត្ត​ផ្ទាល់​លើ​ទូរស័ព្ទ​ដៃ ចៀសជាងការសិក្សាត្រឹមតែទ្រឹះស្ដី។

សម្រាប់គរុនិស្សិត និងគ្រូបង្រៀនថ្នាក់ទី៩ មកពីសាលារៀនគោលដៅទាំង ២០ ដែល​កំពុង​ទទួល​បាន​ការ​បណ្ដុះបណ្ដាលរយៈពេលប៉ុន្មានថ្ងៃមកនេះ លើកឡើងថា នេះជាការ​បណ្ដុះ​បណ្ដាល​ដែល​មាន​អត្ថ​ប្រយោជន៍ជាច្រើន សម្រាប់ការផ្ទេរចំណេះដឹងទៅកាន់សិស្ស ជួយឱ្យ​សិស្ស​ងាយ​សិក្សា​លើ​មុខ​វិជ្ជា STEM ទាំងនោះ។

សម្រាប់គម្រោងមួយនេះ មានឈ្មោះជាផ្លូវការថា គម្រោង​កសាង​សមត្ថភាព​បច្ចេក​វិទ្យា​ព័ត៌មាន​សម្រាប់​ការ​អប់រំនៅមធ្យមសិក្សា បឋមភូមិ នៅកម្ពុជា។ ការអនុគម្រោងនេះ មានការចាប់​ផ្ដើម​ពី​ឆ្នាំ២០២១ ដោយគ្រោងបញ្ចប់នៅចុងឆ្នាំ ២០២៦នេះ។ ចំពោះទីតាំងអនុវត្តគម្រោង រួមមាន​មជ្ឈ​មណ្ឌល​គរុកោសល្យភូមិភាគ ៤ និងសាលារៀនគោលដៅទាំង ២០ ដែលស្ថិតនៅខេត្តកណ្ដាល តាកែវ ព្រៃវែង និងខេត្តកំពង់ចាម។

ជា​ការ​គ្រោងក្រសួងអប់រំ ក៏នឹងចែករំលែកសៀវភៅគោលទាំង ៣កម្រិតថ្នាក់ និង​ធ្វើ​ការ​បណ្ដុះ​បណ្ដាល​បន្ថែម ទៅកាន់សាលារៀនដទៃ ក្រៅពីសាលារៀនគោលដៅផងដែរ៕ អត្ថបទ៖ គឹមហុក 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        127
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm