ក្រសួងបរិស្ថាន៖ សារធាតុគីមីជាង ១៦ ០០០ ប្រភេទ​ត្រូវ​បាន​ប្រើប្រាស់​ដើម្បី​ផលិត​ចេញ​ជា​ផលិត​ផល​ប្លាស្ទិក​ក្នុង​នោះមួយភាគបួន គឺជាសារធាតុគីមីគ្រោះថ្នាក់ចំពោះសុខភាពមនុស្ស និង​ប្រព័ន្ធ​អេកូឡូស៊ី

2026/01/28 11:23:20 pm        405

សារធាតុគីមីជាង ១៦ ២៣៥ ប្រភេទ ត្រូវបានប្រើក្នុងការផលិតប្លាស្ទិក។ អ្នកស្រាវ​ជ្រាវ​អា​ច​កំណត់​អត្ត​សញ្ញាណ និងប្រមូលសារធាតុគីមី ទាំងនោះ ក្នុងការផលិតប្លាស្ទិកបានត្រឹមតែ ១២ ៦៥៨ ប្រភេទប៉ុណ្ណោះ ក្រៅពីនេះមិនទាន់មានព័ត៌មាន និងអាច​កំណត់​លក្ខណៈ​សម្បត្តិ​អំពី​សមាស​ធាតុ​ផ្សំរបស់វានៅឡើយ។ យោងតាមមូលដ្ឋានទិន្នន័យសកលចេញផ្សាយកាលពីពេលថ្មីៗ ដោយកម្មវិធីឈ្មោះ PlastChem និង​បានដកស្រង់ផ្សាយដោយអគ្គនាយកដ្ឋានទទួលបន្ទុកបរិស្ថាននៃសហភាពអឺរ៉ុប បានឱ្យដឹងថា ក្នុង​ចំណោមសារធាតុគីមីចម្រុះ ដែលអាចកំណត់អត្តសញ្ញាណបាន សម្រាប់​ប្រើ​ប្រាស់​ក្នុង​ការ​ផលិត​ជា​ប្លាស្ទិក អ្នកវិទ្យាសាស្រ្តបានរកឃើញសារធាតុគីមីគ្រោះថ្នាក់ រហូតដល់មួយភាគ​បួន​រួច​ទៅ​ហើយ​។ វាក៏កំពុងត្រូវបានប្រើប្រាស់ និងបោះចោលទៅក្នុងបរិស្ថាន និងកំពុងបង្ក​គ្រោះ​ថ្នាក់​បំផុត ចំពោះសុខភាពមនុស្ស និងប្រព័ន្ធអេកូឡូស៊ី។ ប្រភពដដែលខាងលើបានឱ្យដឹងថា សារ​ធាតុ​គីមី​គួរឲ្យព្រួយបារម្ភជាច្រើន មិនទាន់ត្រូវបានគ្រប់គ្រងនៅកម្រិតសកលនៅឡើយទេ វា​កំពុង​ស្ថិត​ក្នុង​សម្ភារប្រើប្រាស់ដោយប្លាស្ទិក ដែលអាចចូលទៅក្នុងខ្លួនមនុស្ស ជាមួយភាពស៊ាំ រឹងមាំ និង​អាចមានរយៈពេលយូរ ក្នុងខ្លួនមនុស្ស។

សូមបញ្ជាក់ថា ប្លាស្ទិកបញ្ចេញសារធាតុពុលនិងបង្កគ្រោះថ្នាក់ នៅគ្រប់ដំណាក់ កាល​នៃ​វដ្ត​ជីវិត​របស់​វា គិតចាប់ផ្តើមពីការផលិត ការប្រើប្រាស់ ការកែច្នៃឡើងវិញ និងរហូត​ដល់​ការ​គ្រប់​គ្រង​សំណល់​របស់​វា។ សារធាតុគីមីចម្រុះ រួមទាំងលម្អងប្លាស្ទិក នៅពេលធ្លាក់ចូលទៅក្នុងខ្លួនមនុស្ស បង្ក​ឱ្យមានជំងឺជាច្រើនក្នុងមានទាំងជំងឺបន្តពូជ ការអភិវឌ្ឍសរសៃប្រសាទ ភាពស៊ាំ និង​ជំងឺ​មេតា​ប៉ូលីស​។ អ្នកវិទ្យាសាស្រ្តបានឱ្យដឹងបន្ថែមថា ការប្រើប្រាស់ប្លាស្ទិកចាស់ៗឡើងវិញ ក៏ជាបញ្ហា​ផង​ដែរ ​ពីព្រោះវត្ថុធាតុដើមចាស់ៗ នៅពេលរលួយ ដែលប​ង្កើន​ហានិ​ភ័យ​នៃ​ការ​បញ្ចេញ​សារធាតុ​គីមី​។

សូមបញ្ជាក់ថាការសិក្សាកន្លងមកនេះ បានជំរុញឱ្យមានការគាំទ្រ ដល់​ការ​ពង្រឹង​ការ​គ្រប់​គ្រង​សារ​ធាតុ​គីមី និងបង្កើនតម្លាភាព ក្នុងការផលិតសម្ភារជំនួសសារធាតុគ្រោះថ្នាក់ ដោយជម្រើស​សម្ភារ​មាន​សុវត្ថិភាព និងកែច្នៃផលិតប្លាស្ទិកឲ្យសាមញ្ញ និងមិនមានជាតិពុល ដើម្បីឆ្ពោះទៅ​រក​សេដ្ឋ​កិច្ច​ប្លាស្ទិក​ចក្រា​៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        123
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        109

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm