ដោយដកស្រង់សម្តីអនុរដ្ឋមន្ត្រីក្រសួងការពារជាតិ Pawel Zalewski សារព័ត៌មាន The Washington Post បានរាយការណ៍ថា កងកម្លាំងប្រដាប់អាវុធប៉ូឡូញ មិនទាន់ត្រៀមខ្លួនសម្រាប់ជម្លោះប្រដាប់អាវុធ ទំនើបៗ នៅឡើយទេ ដោយសារពួកគេបានរៀបចំសម្រាប់ប្រតិបត្តិការប្រយុទ្ធ ដោយប្រើវិធីសាស្ត្រប្រពៃណី។

លោកបានប្រាប់កាសែតនេះថា៖ «យើងបានចាប់ផ្តើមរៀបចំខ្លួនយើងសម្រាប់សង្គ្រាមប្រភេទធម្មតាច្រើនជាង»។ មន្ត្រីការពារជាតិរូបនេះ បានទទួលស្គាល់ថា ក្រោមលក្ខខណ្ឌបច្ចុប្បន្ន «មធ្យោបាយដែលមានតម្លៃធូរថ្លៃជាង ពោលគឺយានដ្រូន អាចទទួលបានជោគជ័យយ៉ាងខ្លាំង និងទទួលបានផលប្រយោជន៍យុទ្ធសាស្ត្រដ៏សំខាន់នៅជួរមុខ ជាពិសេសបើប្រៀបធៀបទៅនឹងអាវុធថ្លៃជាង និងសាមញ្ញជាង»។
បច្ចុប្បន្ននេះ ប្រទេសប៉ូឡូញមានកងទ័ពច្រើនជាងគេទី ៣ នៅក្នុងអង្គការណាតូ បន្ទាប់ពីសហរដ្ឋអាមេរិក និងទួរគី ដែលមានកងទ័ពប្រហែល ២១៥.000នាក់៕
