តុលាការកូរ៉េខាងត្បូងកាត់ទោសអតីតស្រ្តីទី ១ Kim ឲ្យជាប់ពន្ធនាគាររយៈពេល ២០ខែ សម្រាប់ករណីទទួលយកសំណូក

2026/01/28 11:32:41 pm        60

នៅថ្ងៃពុធនេះ តុលាការកូរ៉េខាងត្បូង បានកាត់ទោសអតីតស្រ្តីទី ១ Kim Keon Hee ឲ្យជាប់ពន្ធនាគាររយៈពេល ២០ខែ ក្រោយរកឃើញទោសកំហុសរបស់លោកស្រី ក្នុងការទទួលយកសំណូកពីក្រុមមន្រ្តីព្រះវិហារបង្រួបបង្រួម ជាថ្នូរនឹងផលប្រយោជន៍នយោបាយ ។

តុលាការបានផ្តល់ភាពគ្មានទោសដល់លោកស្រី Kim គឺជាភរិយាអតីតប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol ដែលត្រូវបានទម្លាក់ចេញពំអំណាចកាលពីឆ្នាំមុននោះ សម្រាប់ករណីចោទប្រកាន់រៀបចំតម្លៃភាគហ៊ុន និងការរំលោភលើច្បាប់មូលនិធិនយោបាយ ។

សេចក្តីសម្រេចនេះ ដែលអាចប្តឹងឧទ្ធរណ៍ដោយអតីតស្រ្តីទី ១រូបនេះ ឬក្រុមរដ្ឋអាជ្ញា បានកើតមានឡើង ស្របពេលការកាត់ក្តីជាច្រើន បន្ទាប់ពីការស៊ើបអង្កេតលើការប្រកាសច្បាប់អាជ្ញាសឹកមួយភ្លែតរបស់លោក Yoon កាលពីឆ្នាំ ២០២៤ និងរឿងអាស្រូវពាក់ព័ន្ធជាមួយស្វាមី-ភរិយាដែលធ្លាប់មានអំណាចមួយគូនេះ ។

ក្រុមរដ្ឋអាជ្ញាបានទាមទារកាត់ទោសលោកស្រី Kim ឲ្យជាប់ពន្ធនាគាររយៈពេល ១៥ឆ្នាំ និងផាកពិន័យទឹកប្រាក់ ២លានដុល្លារ ពាក់ព័ន្ធនឹងការចោទប្រកាន់ជាច្រើន រួមទាំងការទទួលយកកាបូបប្រណីត Chanel និងខ្សែក.ពេជ្រពីព្រះវិហារបង្រួបបង្រួមកូរ៉េខាងត្បូង ជាថ្នូរនឹងផលប្រយោជន៍នយោបាយ ។

តុលាការរុកឃើញថា គ្មានភ័ស្តុតាងគ្រប់គ្រាន់ ដើម្បីសន្និដ្ឋានថា លោកស្រី Kim មានទោសក្នុងករណីចោទប្រកាន់រៀបចំតម្លៃភាគហ៊ុន និងការរំលោភលើច្បាប់មូលនិធិនយោបាយ ។

លោកស្រី Kimបានច្រានចោលរាល់ការចោទប្រកាន់ទាំងអស់ ហើយក្រុមមេធាវីរបស់លោកស្រីនិយាយថា ក្រុមការងារពួកគេនឹងពិនិត្យមើលសេចក្តីសម្រេចរបស់តុលាការ ហើយនិងសម្រេចចិត្តថាតើគួរប្តឹងឧទ្ធរណ៍ដែរឬយ៉ាងណាចំពោះការកាត់ទោសពីបទទទួលយកសំណូកមួយនេះ ៕

អត្ថបទដែលទាក់ទង

អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm        7
អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm        31
ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm        53

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក

2026/07/24 05:20:10 pm
​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm