អាមេរិកចាត់ទុកតៃវ៉ាន់ថា ជា «ដៃគូដ៏សំខាន់» ក្រោយកិច្ចពិភាក្សាបច្ចេកវិទ្យា និង AI កម្រិតខ្ពស់

2026/01/28 11:38:35 pm        65

មន្ត្រីជាន់ខ្ពស់កោះតៃវ៉ាន់ និងសហរដ្ឋអាមេរិក បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការ ក្នុងវិស័យបញ្ញាសិប្បនិម្មិត (AI) បច្ចេកវិទ្យា និងយានដ្រូន នៅក្នុងវេទិកាកម្រិតខ្ពស់មួយ ដែលបានចាប់ផ្តើមអំឡុងរដ្ឋបាលអាណត្តិដំបូងរបស់លោកប្រធានាធិបតី Donald Trump ដោយក្រសួងការបរទេសសហរដ្ឋអាមេរិក បានសរសើរទីក្រុងតៃប៉ិថា ជា «ដៃគូដ៏សំខាន់»។

សហរដ្ឋអាមេរិក គឺជាអ្នកគាំទ្រអន្តរជាតិ និងជាអ្នកផ្គត់ផ្គង់អាវុធដ៏សំខាន់បំផុតរបស់កោះតៃវ៉ាន់ ទោះបីជាមិនមានចំណងការទូតផ្លូវការក៏ដោយ។ កិច្ចសន្ទនាភាពជាដៃគូវិបុលភាពសេដ្ឋកិច្ច រវាងសហរដ្ឋអាមេរិក និងកោះតៃវ៉ាន់ (US-Taiwan Economic Prosperity Partnership Dialogue) បានធ្វើឡើងជាលើកដំបូងក្នុងខែវិច្ឆិកា ឆ្នាំ២០២០។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃអង្គារ (ទី២៧ ខែមករា ឆ្នាំ២០២៦) ក្រសួងការបរទេស បានឲ្យដឹងថា កិច្ចពិភាក្សាជុំទី៦ បានធ្វើឡើង ដែលដឹកនាំដោយរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច លោក Jacob Helberg និងអាជ្ញាធរសេដ្ឋកិច្ចកោះតៃវ៉ាន់ លោក Kung Ming-hsin ដែលកំពុងធ្វើទស្សនកិច្ចនៅសហរដ្ឋអាមេរិក។

ក្រសួងការបរទេសបានឲ្យដឹងថា ភាគីទាំង២ បានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍ ស្តីពីសេចក្តីប្រកាស Pax Silica ដែលគំនិតផ្តួចផ្តើមដឹកនាំដោយសហរដ្ឋអាមេរិក ដើម្បីធានាខ្សែច្រវាក់ផ្គត់ផ្គង់ AI និងបន្ទះឈីប ហើយនិងកិច្ចសហប្រតិបត្តិការ រវាងសហរដ្ឋអាមេរិក និងកោះតៃវ៉ាន់ ជុំវិញសន្តិសុខសេដ្ឋកិច្ច ។

ក្រសួងការបរទេសបានបន្ថែមថា៖ «កោះតៃវ៉ាន់ គឺជាដៃគូដ៏សំខាន់ ពាក់ព័ន្ធនឹងគំនិតផ្តួចផ្តើមសេដ្ឋកិច្ចសំខាន់ៗទាំងនេះ និងផ្សេងទៀត ហើយវិស័យផលិតកម្មកម្រិតខ្ពស់របស់កោះនេះដើរតួនាទីយ៉ាងសំខាន់ ក្នុងការជំរុញបដិវត្តន៍ AI»៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm