ចារកម្មអាមេរិកលើកពីការសង្ស័យ អំពីកិច្ចសហប្រតិបត្តិការរបស់មេដឹកនាំវ៉េណេស៊ុយអេឡា

2026/01/28 11:57:33 pm        63

របាយការណ៍ចារកម្មអាមេរិក បានលើកឡើងពីមន្ទិលសង្ស័យ អំពីថា តើប្រធានាធិបតីស្ដីទីរបស់វ៉េណេស៊ុយអេឡា គឺលោកស្រី Delcy Rodriguez នឹងសហការជាមួយរដ្ឋបាលរបស់លោកប្រធានាធិបតី Donald Trump ដោយកាត់ផ្តាច់ទំនាក់ទំនងជាផ្លូវការជាមួយគូសត្រូវរបស់សហរដ្ឋអាមេរិកជាដែរ ឬអត់។ នេះបើយោងតាមបុគ្គល ៤នាក់ដែលដឹងពីអ្វីនៅក្នុងរបាយការណ៍ នាប៉ុន្មានថ្ងៃថ្មីៗនេះ។

មន្ត្រីអាមេរិកទាំងនោះ បាននិយាយជាសាធារណៈថា ពួកគេចង់ឲ្យប្រធានាធិបតីបណ្តោះអាសន្នកាត់ផ្តាច់ទំនាក់ទំនងជាមួយសម្ព័ន្ធមិត្តអន្តរជាតិជិតស្និទ្ធ ដូចជាអ៊ីរ៉ង់ ចិន និងរុស្ស៊ី រួមមានទាំងការបណ្តេញអ្នកការទូត និងទីប្រឹក្សារបស់ពួកគេចេញពីប្រទេសវ៉េណេស៊ុយអេឡាផងដែរ។

ប៉ុន្តែលោកស្រី Rodriguez ដែលពិធីស្បថចូលកាន់តំណែងរបស់លោកស្រី ត្រូវបានចូលរួមដោយតំណាងនៃប្រទេសទាំងនោះ កាលពីដើមខែនេះ មិនទាន់បានប្រកាសជាសាធារណៈនៅឡើយទេ អំពីចំណាត់បែបនេះ។ លោកស្រីបានក្លាយជាប្រធានាធិបតី បន្ទាប់ពីសហរដ្ឋអាមេរិកបានចាប់ខ្លួនអតីតមេដឹកនាំវ៉េណេស៊ុយអេឡា លោក Nicolas Maduro កាលពីថ្ងៃទី៣ ខែមករា។

របាយការណ៍ចារកម្មអាមេរិក បានឲ្យដឹងថា វាមិនទាន់ច្បាស់លាស់នោះទេថា តើលោកស្រីយល់ស្របទាំងស្រុងជាមួយយុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិក នៅក្នុងប្រទេសរបស់លោកស្រីដែរ ឬអត់។ នេះបើយោងតាមប្រភពដែលបាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ។

នាយក CIA (ទីភ្នាក់ងារសើបការណ៍សម្ងាត់កណ្ដាល) លោក John Ratcliffe បានធ្វើដំណើរកាលពីថ្ងៃទី១៥ ខែមករាទៅកាន់ទីក្រុងការ៉ាកាស ជាកន្លែងដែលលោកបានពិភាក្សាអំពីអនាគតនយោបាយរបស់ប្រទេសនេះជាមួយលោកស្រី Rodriguez។ ទីក្រុងវ៉ាស៊ីនតោនចង់ទប់ស្កាត់ឥទ្ធិពលនៃគូបដិបក្ខរបស់ខ្លួន នៅអឌ្ឍគោលខាងលិច រួមទាំងនៅវ៉េណេស៊ុយអេឡាផង ជាកន្លែងដែលលោក Trump ស្វែងរកការទាញប្រយោជន៍ពីប្រេងបម្រុងដ៏ច្រើនរបស់ប្រទេសនៃប្លុក OPEC។ ប្រសិនបើលោកស្រី Rodriguez ផ្តាច់ទំនាក់ទំនងជាមួយគូប្រជែងអាមេរិក វានឹងបើកឱកាសកាន់តែច្រើនឲ្យមានការវិនិយោគរបស់សហរដ្ឋអាមេរិក នៅក្នុងវិស័យថាមពលរបស់វ៉េណេស៊ុយអេឡា៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        128
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        120
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        119

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm