លោក NETANYAHU៖ អ៊ីស្រាអែលនឹងមិនអនុញ្ញាតឲ្យមានការបង្កើតរដ្ឋប៉ាឡេស្ទីន នៅក្នុងតំបន់ហ្កាហ្សាស្ទ្រីបទេ

2026/01/29 12:05:09 am        88

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ ( Benjamin Netanyahu) បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ ដែលចាក់ផ្សាយដោយទូរទស្សន៍ជាតិថា អ៊ីស្រាអែលនឹងមិនអនុញ្ញាតឲ្យមានការបង្កើតរដ្ឋប៉ាឡេស្ទីននៅលើទឹកដីនៃតំបន់ហ្កាហ្សាស្ទ្រីបទេ។ 

លោក ណេតាន់យ៉ាហ៊ូ បាននិយាយថា៖«ខ្ញុំបានឮរបាយការណ៍ថា យើងនឹងអនុញ្ញាតឲ្យមានការបង្កើតរដ្ឋប៉ាឡេស្ទីន នៅក្នុងតំបន់ហ្កាហ្សា។ រឿងនេះ មិនបានកើតឡើងទេ ហើយនឹងមិនកើតឡើងទេ»។

លោកបានបន្ថែមថា អ៊ីស្រាអែលនឹងមិនអនុញ្ញាតឲ្យ «ការកសាងឡើងវិញនូវតំបន់ហ្កាហ្សា មុនពេលមានការរំសាយយោធា» ហើយនឹងមិនអនុញ្ញាតឲ្យមានវត្តមានយោធាទួរគី និងកាតា នៅទីនោះទេ។

លោក ណេតាន់យ៉ាហ៊ូ បានបញ្ជាក់ថា៖«អ៊ីស្រាអែលនឹងគ្រប់គ្រងសន្តិសុខលើទឹកដីនេះទាំងមូល ចាប់ពីទន្លេហ្ស៊កដានី រហូតដល់សមុទ្រមេឌីទែរ៉ាណេ ហើយចំណាត់ការនេះ ក៏អនុវត្តចំពោះតំបន់ហ្កាហ្សា    ស្ទ្រីបដែរ»។

លោកបាននិយាយថា បន្ទាប់ពីការប្រគល់សាកសពចំណាប់ថ្នូរចុងក្រោយរបស់អ៊ីស្រាអែល នៅក្នុងតំបន់ហ្កាហ្សា កាលពីថ្ងៃទី ២៦ ខែមករា អ៊ីស្រាអែល «នៅតែផ្តោតលើការសម្រេចគោលដៅពីរដែលនៅសល់ នៃប្រតិបត្តិការរបស់ខ្លួនប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធ ការរំសាយអាវុធរបស់ក្រុមហាម៉ាស និងការរំសាយយោធានៅតំបន់ហ្កាហ្សា»៕

អត្ថបទដែលទាក់ទង

អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm        1
អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm        31
ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm        53

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក

2026/07/24 05:20:10 pm
​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm