រលកកម្តៅបំបែកកំណត់ត្រា បានដុតកម្លោចតំបន់ភាគអាគ្នេយ៍អូស្រ្តាលីរយៈពេល ៥ថ្ងៃជាប់ៗគ្នានាថ្ងៃពុធនេះ បង្កឲ្យមានភ្លើងឆេះព្រៃ និងដាច់ចរន្តអគ្គិសនី ។
ក្រុមអាជ្ញាធរ និយាយថា រលកកម្តៅនេះ គឺជារលកកម្តៅដ៏អាក្រក់បំផុត ចាប់តាំងពីឆ្នាំ ២០០៩ ពេលដែលភ្លើងឆេះព្រៃសម្លាប់មនុស្ស ១៧៣នាក់ នៅក្នុងរដ្ឋ Victoria ហើយនិងជារលកកម្តៅមួយដែលត្រូវបានគេរំពឹងថា នឹងធូរស្រាលទៅវិញនៅចុងសប្តាហ៍នេះ ។

សីតុណ្ហភាពបានថមថយតិចតួចនៅថ្ងៃពុធនេះ ខណៈតំបន់ភាគខាងលិចរដ្ឋ New South Wales និងរដ្ឋភាគនិរតី Queensland រកឃើញសីតុណ្ហភាពកើនឡើងដល់ ៤៨អង្សាសេ នៅពេលរសៀល ។
អចលនទ្រព្យប្រហែល ១១.០០០កន្លែង គ្មានចរន្តអគ្គិសនីប្រើប្រាស់នៅរដ្ឋ Victoria កើនឡើងពីចំនួនអចលនទ្រព្យ ១០៥.០០០កន្លែង កាលពីពេល ១ថ្ងៃមុន ។ ក្រុមភ្នាក់ងារពន្លត់អគ្គិភ័យ កំពុងព្យាយាមពន្លត់ភ្លើងឆេះព្រៃធំៗ ចំនួន ៦កន្លែងនៅទូទាំងរដ្ឋ Victoria ក្នុងនោះភ្លើងឆេះព្រៃ ៣កន្លែង លែងអាចគ្រប់គ្រងបាន ។
ក្រុមអាជ្ញាធរ និយាយថា ភ្លើងឆេះព្រៃនៅតំបន់ បានឆាបឆេះដីព្រៃជាង ១១.០០០ហិចតា និងបានបំផ្លិចបំផ្លាញអគារយ៉ាងហោច ១៦ខ្នង ៕
