ព្យុះព្រិលភ្លាមៗ បានគ្របដណ្តប់ជួរភ្នំនៅទីក្រុង Madrid ប្រទេសអេស្ប៉ាញ នាថ្ងៃពុធនេះ ពេលដែលព្យុះ Kristin បោកបក់ឆ្លងកាត់តំបន់ភាគកណ្តាលប្រទេសមួយនេះ ។
នៅទីក្រុង Galapagar រថយន្តចតចោល ស្លាកសញ្ញាចរាចរណ៍ និងផ្លូវថ្នល់ត្រូវបានគ្របដណ្តប់ទាំងស្រុងដោយព្រិល ខណៈប្រជាពលរដ្ឋមួយចំនួន រង់ចាំការដឹកជញ្ជូនសាធារណៈ ដោយសង្ឃឹមថានឹងអាចធ្វើដំណើរទៅធ្វើការបាន ។
ក្រោយមកនៅព្រឹកថ្ងៃពុធនេះ ព្រិលតិចត្រូវបានមើលឃើញផងដែរនៅភាគកណ្តាលទីក្រុង Madrid ក្រោយព្យុះធ្វើឲ្យរថយន្តជាប់ជាជួរយ៉ាងវែង រង់ចាំឲ្យព្រិលត្រូវបានបោសសម្អាតនៅតាមផ្លូវហាយវ៉េ ។
រដ្ឋបាលតំបន់ Madrid បាននិយាយថា ពួកគេបានដាក់ពង្រាយរថយន្តកៀរព្រិល ៣០គ្រឿង ដើម្បីធានាថា ផ្លូវនឹងអាចធ្វើចរាចរណ៍ឡើងវិញបាន ៕

