ព្យុះ Kristin ផ្តាច់ចរន្តអគ្គិសនីប្រជាជន ៨០០.០០០នាក់ នៅព័រទុយហ្គាល់ ហើយបក់បោកទៅអេស្ប៉ាញ

2026/01/29 02:27:55 am        70


អាជ្ញាធរបានប្រាប់ឲ្យដឹងថា ព្យុះ Kristin បានធ្វើឲ្យប្រជាជនជាង ៨០០.០០០នាក់ នៅទូទាំងភាគកណ្តាល និងភាគខាងជើងនៃប្រទេសព័រទុយហ្គាល់គ្មានអគ្គិសនីប្រើប្រាស់ នាព្រឹកថ្ងៃពុធ (ទី២៨ ខែមករា ឆ្នាំ២០២៦) នេះ ដោយបានរំលំដើមឈើ និងបង្គោលភ្លើង បំផ្លាញផ្ទះសម្បែង និងរំខានដល់ចរាចរណ៍លើផ្លូវហាយវេ និងផ្លូវដែក មុនពេលបក់បោកចូលទៅអេស្ប៉ាញ។

បើយោងតាមទីភ្នាក់ងារសង្គ្រោះបន្ទាន់ បានឲ្យដឹងថា យ៉ាងហោចណាស់មនុស្សម្នាក់បានបាត់បង់ជីវិត នៅពេលដែលដើមឈើមួយបានដួលរលំលើរថយន្តរបស់ពួកគេ នៅតំបន់ Vila Franca de Xira ជាយក្រុង Lisbon របស់ព័រទុយហ្គាល់។

អាជ្ញាធរការពារជនស៊ីវិល បានរាយការណ៍ពីឧប្បត្តិហេតុ ទាក់ទងនឹងអាកាសធាតុនេះប្រហែល ១.៥០០ករណី ដែលបង្កឡើងដោយខ្យល់បក់បោកក្នុងល្បឿនរហូតដល់ ១៥០គីឡូម៉ែត្រ ក្នុងមួយម៉ោង ភ្លៀងធ្លាក់ខ្លាំង និងមានទាំងព្រិលធ្លាក់នៅក្នុងប្រទេសដែលមានប្រជាជនជិត ១១លាននាក់នេះ។

ប្រតិបត្តិករបណ្តាញអគ្គិសនី E-Redes បានឲ្យដឹងថា ក្រុមបច្ចេកទេសកំពុងធ្វើការ ដើម្បីស្ដារការផ្គត់ផ្គង់ថាមពលឡើងវិញដល់អតិថិជនប្រហែល ៨៥៥.០០០នាក់ បន្ទាប់ពីកិច្ចប្រឹងប្រែងដំបូងរបស់ពួកគេ ត្រូវបានរារាំងដោយអាកាសធាតុអាក្រក់ខ្លាំង។

បន្ទាប់មកព្យុះនេះ បានបក់បោកតម្រង់ទៅភាគខាងកើតចូលប្រទេសអេស្ប៉ាញដែលពេលនេះនៅតែកំពុងដោះស្រាយជាមួយនឹងផលប៉ះពាល់ពីព្យុះមុននេះ គឺព្យុះ Joseph។ នៅក្នុងទីក្រុងឆ្នេរសមុទ្រ Torremolinos ខ្យល់បក់ខ្លាំង បានធ្វើឲ្យដើមត្នោតមួយដើមរលំ កាលពីថ្ងៃអង្គារ ដោយបានបណ្ដាលឲ្យស្ត្រីម្នាក់ស្លាប់។

ផ្លូវជាង ១៦០ខ្សែ នៅទូទាំងអេស្ប៉ាញ ត្រូវបានរងប៉ះពាល់ដោយសារព្រិលទឹកកក នាថ្ងៃពុធនេះ ក្នុងនោះរួមទាំងផ្លូវធំៗ ២៧ខ្សែ នៅលើបណ្តាញផ្លូវហាយវេសំខាន់ៗផងដែរ។ អាជ្ញាធរមូលដ្ឋានបានបិទឧទ្យាននានា ហើយនៅតំបន់ខ្លះ សកម្មភាពកីឡាក្រៅផ្ទះ និងការអប់រំ ត្រូវបានផ្អាក៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        148
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        138
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        137

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm