ទួរគីជំរុញឲ្យអាមេរិកដោះស្រាយជម្លោះជាមួយអ៊ីរ៉ង់ម្ដងមួយៗ និងថា អ៊ីរ៉ង់ត្រៀមរួចហើយ សម្រាប់កិច្ចចរចានុយក្លេអ៊ែរ

2026/01/29 02:55:59 am        54


រដ្ឋមន្ត្រីការបរទេសទួរគី នៅថ្ងៃពុធ (ទី២៨ ខែមករា ឆ្នាំ២០២៦) នេះ បានជំរុញឲ្យសហរដ្ឋអាមេរិកដោះស្រាយជម្លោះរបស់ខ្លួនជាមួយអ៊ីរ៉ង់ «ម្តងមួយៗ» ជំនួសឲ្យមានកិច្ចព្រមព្រៀងដ៏ទូលំទូលាយ ដោយនិយាយថា វានឹងបញ្ចៀសការធ្វើឲ្យមន្ត្រីអ៊ីរ៉ង់អាម៉ាស់ ហើយបានបន្ថែមថា ទីក្រុងតេអេរ៉ង់បានត្រៀមខ្លួនរួចជាស្រេចហើយ សម្រាប់ការចរចា ជុំវិញកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន។

ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយកាលពីសប្តាហ៍មុនថា ទីក្រុងវ៉ាស៊ីនតោន បានបញ្ចូន «កងនាវា» ឆ្ពោះទៅកាន់ប្រទេសអ៊ីរ៉ង់ ប៉ុន្តែសង្ឃឹមថា លោកនឹងមិនចាំបាច់ប្រើប្រាស់វានោះទេ ខណៈដែលលោកបានព្រមានឡើងវិញដល់ទីក្រុងតេអេរ៉ង់កុំឲ្យសម្លាប់អ្នកតវ៉ា ឬចាប់ផ្តើមកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនឡើងវិញ។

ទីក្រុងតេអេរ៉ង់បានបង្ក្រាបយ៉ាងឃោរឃៅលើការតវ៉ាប្រឆាំងនឹងរដ្ឋាភិបាល នាដើមខែនេះ ដែលនាំឲ្យមានការស្លាប់ និងការចាប់ខ្លួនមនុស្សរាប់ពាន់នាក់។ មន្ត្រីបានស្តីបន្ទោសភាពចលាចលនេះទៅលើ «ភេរវករប្រដាប់អាវុធ និងក្រុមកុបកម្ម» ដែលជាប់ទាក់ទងនឹងសត្រូវរបស់អ៊ីរ៉ង់ គឺសហរដ្ឋអាមេរិក និងអ៊ីស្រាអែល។ ក្រុមសិទ្ធិមនុស្សពណ៌នាការតវ៉ានេះថា ជាការតវ៉ាដ៏ធំបំផុត គិតចាប់តាំងពីបដិវត្តន៍ឆ្នាំ១៩៧៩។

រដ្ឋមន្ត្រីការបរទេស លោក Hakan Fidan បានបញ្ជាក់ជាថ្មីថា ទួរគីប្រឆាំងនឹងការអន្តរាគមន៍ពីបរទេស ឬការវាយប្រហារណាមួយលើអ៊ីរ៉ង់ ដោយនិយាយថា វានឹងជាការ «ខុសឆ្គង ក្នុងការចាប់ផ្តើមសង្គ្រាមម្តងទៀត»។ ការផ្ដល់មតិយោបល់របស់ខ្ញុំ ដែលតែងមានចំពោះមិត្តភក្តិអាមេរិកនោះ គឺថា ដោះស្រាយម្តងមួយៗជាមួយអ៊ីរ៉ង់។ ចាប់ផ្តើមជាមួយនុយក្លេអ៊ែរ ហើយបញ្ចប់វា ហើយបន្ទាប់មកបញ្ហាផ្សេងទៀតបន្តបន្ទាប់គ្នា»៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm