លោក Trump ព្រមានអ៊ីរ៉ង់ថា ការវាយប្រហារលើកក្រោយ «នឹងកាន់តែអាក្រក់ជាងមុនឆ្ងាយ»

2026/01/29 03:01:44 am        73


ប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីថ្ងៃពុធ (ទី២៨ ខែមករា ឆ្នាំ២០២៦) បានបញ្ជាក់ជាថ្មីថា «កងនាវាចម្បាំងដ៏ធំមួយកំពុងធ្វើដំណើរឆ្ពោះទៅកាន់អ៊ីរ៉ង់» ដោយព្រមានទីក្រុងតេអេរ៉ង់ថា «ពេលវេលាជិតអស់ហើយ» ហើយការវាយប្រហារលើកក្រោយ «នឹងកាន់តែអាក្រក់ជាងមុនឆ្ងាយ»។

តាមរយៈការបង្ហោះដ៏វែង នៅលើបណ្ដាញសង្គម Truth Social លោក Trump បានរៀបរាប់ថា កងនាវាចម្បាំងកំពុង «ធ្វើដំណើរទៅយ៉ាងលឿន ជាមួយនឹងថាមពល ភាពរំភើបរីករាយ និងគោលបំណងដ៏អស្ចារ្យ។ វាជាកងនាវាធំ ដែលដឹកនាំដោយនាវាផ្ទុកយន្តហោះដ៏អស្ចារ្យ Abraham Lincoln ជាងកងនាវាដែលត្រូវបានបញ្ជូនទៅប្រទេសវ៉េណេស៊ុយអេឡា»។

លោកបានព្រមានថា កងនាវាបានត្រៀមរួចជាស្រេចហើយ ដើម្បីបំពេញបេសកកម្មរបស់ខ្លួន និងប្រើប្រាស់កម្លាំង ប្រសិនបើចាំបាច់។ លោក Trump បានលើកឡើងនៅក្នុងបង្ហោះ មុនពេលព្រមានអ៊ីរ៉ង់ថា៖ «សង្ឃឹមថា អ៊ីរ៉ង់នឹងមកកាន់តុចរចាយ៉ាងឆាប់រហ័ស ហើយចរចាកិច្ចព្រមព្រៀងដ៏យុត្តិធម៌ និងសមធម៌ ពោលគឺគ្មានអាវុធនុយក្លេអ៊ែរ ជាកិច្ចព្រមព្រៀងដែលល្អសម្រាប់គ្រប់ភាគីទាំងអស់។ ពេលវេលាជិតអស់ហើយ វាពិតជាសំខាន់ណាស់!»។

លោកបានបន្ថែមថា៖ «ដូចដែលខ្ញុំបានប្រាប់អ៊ីរ៉ង់ពីមុនហើយថា ចូរធ្វើកិច្ចព្រមព្រៀង! ពួកគេមិនបានធ្វើទេ ហើយមានប្រតិបត្តិការ Operation Midnight Hammer ដែលជាការបំផ្លិចបំផ្លាញដ៏ធំមួយលើអ៊ីរ៉ង់។ ការវាយប្រហារលើកក្រោយ នឹងកាន់តែអាក្រក់ជាងមុនឆ្ងាយ! កុំធ្វើឲ្យរឿងនោះកើតឡើងម្តងទៀត»។

គួរបញ្ជាក់ថា ចាប់តាំងពីអ៊ីរ៉ង់បានចាប់ផ្តើមការបង្ក្រាបលើការតវ៉ា អមដោយការផ្ដាច់ប្រព័ន្ធអ៊ីនធឺណិតទាំងស្រុង លោក Trump បានផ្តល់សញ្ញាចូលអន្តរាគមន៍ ដែលគូប្រជែងមួយចំនួននៃថ្នាក់ដឹកនាំសាសនាមើលឃើញថា ជាមធ្យោបាយតែមួយគត់ ដើម្បីនាំឲ្យមានការផ្លាស់ប្តូរ៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm