
នៅដើមខែនេះ ក្រុមប្រដាប់អាវុធបានចាប់ជម្រិតក្រុមអ្នកគោរពបូជាជាង ១៦០នាក់ ចេញពីវិហារ២កន្លែងនៅរដ្ឋ Kaduna ប្រទេសនីហ្សេរីយ៉ា ។
ការចាប់ជម្រិតទ្រង់ទ្រាយធំនេះ បានបន្ថែមសម្ពាធលើរដ្ឋាភិបាលនីហ្សេរីយ៉ា ក្រោយកាលពីឆ្នាំមុន ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានចោទប្រកាន់ប្រទេសមួយនេះ ថាពុំបានការពារគ្រិស្តសាសនិកពីប្រតិបត្តិការរបស់ក្រុមជីវពលអ៊ិស្លាម នៅតំបន់ភាគពាយ័ព្យ ។
លោក Malik Samuel គឺជាអ្នកស្រាវជ្រាវមួយរូបនៅអង្គការ Good Governance Africa គឺជាអង្គការមិនរកប្រាក់ចំណេញមានមានមូលដ្ឋាននៅទីក្រុង Abuja ។ លោកនិយាយថា ឧក្រិដ្ឋករយល់ឃើញថា ការចាប់ជម្រិតទ្រង់ទ្រាយធំ ទទួលបានកម្រៃច្រើន ពីព្រោះថា កាលពីមុន រដ្ឋាភិបាលនីហ្សេរីយ៉ា បានបង់ថ្លៃលោះ ។
លោក Samuel និយាយថា ប្រាក់លោះ មិនអាចការពារមនុស្សបាននោះទេ ។ លោកហ៊ាននិយាយថា បង់ប្រាក់លោះគឺជាការពិន័យដែលរដ្ឋាភិបាលត្រូវសងសម្រាប់អសមត្ថភាព និងអឆន្ទៈ ដើម្បីការពារអាយុជីវិតមនុស្ស និងអចលនទ្រព្យ ។ ដូច្នេះហើយ ការបង់ប្រាក់លោះ គឺជាកត្តាសំខាន់នៃការបន្តការចាប់ជម្រិតទ្រង់ទ្រាយធំ ។
សូមបញ្ជាក់ថា ការចាប់ជម្រិតមួយចំនួនធ្វើឡើងដោយក្រុមចោរ ឬក្រុមឧក្រិដ្ឋជន ខណៈការចាប់ជម្រិតផ្សេងទៀត ធ្វើឡើងដោយក្រុមបះបោរអ៊ិស្លាម ដូចជាក្រុម Boko Haram ឬក្រុម Islamic State West Africa Province ៕