ប្រណាំងកង់៖ អតីតជើងឯកប្រណាំងកង់ Tour de France កីឡាករស្លូវេនី Primoz Roglic បានក្លាយជាជើងឯកការប្រកួតកម្មវិធី Paris-Nice ២០២២ ទោះបីដំណាក់កាលចុងក្រោយឈ្នះដោយកីឡាករអង់គ្លេស Simon Yates។

ការប្រកួតដំណាក់កាលចុងក្រោយថ្ងៃអាទិត្យម្សិលមិញមានចំងាយផ្លូវ ១១៥.៦គីឡូម៉ែត្រប្រណាំងជុំវិញទីក្រុង Nice កីឡាករអង់គ្លេស Simon Yates របស់ក្រុម BikeExchange-Jayco បានមកដល់ទីព្រ័ត្រមុនគេប្រើពេល ២ម៉ោង ៥២នាទី ៥៩វិនាទី តាមពីក្រោយដោយកីឡាករប៊ែលហ្ស៊ិក Wout van Aert យឺតជាង ៩នាទី និងលេខ៣ Primoz Roglic យឺតជាង ៩វិនាទីផងដែរ។
យ៉ាងណាក្តីកីឡាកររបស់ក្រុម Jumbo-Visma អតីតជើងឯក Tour de France, Primoz Roglic បានក្លាយជាជើងឯកក្រោយបញ្ចប់ការប្រកួតទាំង ៨ដំណាក់កាលមានថេរវេលាល្អជាងគេសរុប ២៩ម៉ោង ១៩នាទី ១៥វិនាទីពោលគឺល្អជាងអ្នកលេខ២ Simon Yates ២៩វិនាទី និងលេខ៣ បានទៅកីឡាករកូឡុំប៊ី Daniel Martinez យឺតជាងជិត ៣នាទី។ សូមបញ្ជាក់ថា នេះជាព្រឹត្តិការណ៍ប្រណាំងកង់ Paris-Nice នៅប្រទេសបារាំងជាលើកទី៨០ ហើយបន្ទាប់ពីរៀបចំ ដំបូងតាំងពីឆ្នាំ១៩៣៣៕
អត្ថបទ៖នាង សុភាវុធ