លោកMacron៖ ជម្លោះដែនដីហ្គ្រីនលែន គឺជា «សាររំលឹកជាយុទ្ធសាស្ត្រសម្រាប់អឺរ៉ុបទាំងមូល»

2026/01/29 06:32:54 pm        82

ប្រធានាធិបតីបារាំង លោក Emmanuel Macron បាននិយាយរួមជាមួយមេដឹកនាំប្រទេសដាណឺម៉ាក និងដែនដីស្វយ័តដាណឺម៉ាក កាលពីថ្ងៃពុធ ទី២៨ ខែមករា ថា ការប្រឈមមុខដាក់គ្នាជាមួយសហរដ្ឋអាមេរិកលើដែនដីហ្គ្រីនលែន គឺជា «សាររំលឹកជាយុទ្ធសាស្ត្រសម្រាប់អឺរ៉ុបទាំងមូល» ។

ប្រទេសមហាអំណាចអឺរ៉ុប បានស្វែងរកការរួមកម្លាំងគ្នាដើម្បីបង្ហាញថាពួកគេអាចឈរជើងដោយខ្លួនឯងបាន បន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានធ្វើឲ្យរង្គោះរង្គើសម្ព័ន្ធមិត្តឆ្លងសមុទ្រអាត្លង់ទិក ដោយគំរាមយកដែនដី Greenland មកគ្រប់គ្រង។

ថ្លែងរួមគ្នាជាមួយនាយករដ្ឋមន្ត្រីប្រទេសដាណឺម៉ាក និងដែនដី Greenland លោកស្រី Mette Frederiksen និងលោក Jens-Frederik Nielsen លោកMacron បាននិយាយថា «សាររំលឹក» ត្រូវតែផ្តោតសំខាន់លើ «ការអះអាងពីដែនអធិបតេយ្យភាពអឺរ៉ុបរបស់យើង ការចូលរួមចំណែករបស់យើងចំពោះសន្តិសុខនៅតំបន់មហាសមុទ្រអាកទិក ការប្រយុទ្ធប្រឆាំងការជ្រៀតជ្រែកពីបរទេស ការផ្សព្វផ្សាយព័ត៌មានមិនពិត និងការប្រយុទ្ធប្រឆាំងការឡើងកម្តៅផែនដីសកល»។

លោកបានបញ្ជាក់ជាថ្មីចំពោះសាមគ្គីភាពរបស់លោកស្រី Frederiksen និងលោក Nielsen របស់ប្រទេសបារាំង និង «ការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់អ្នកទាំងពីរ»។ លោកបាននិយាយបន្ថែមថា «បារាំង នឹងបន្តការពារគោលការណ៍ទាំងនេះស្របតាមធម្មនុញ្ញអង្គការសហប្រជាជាតិ» ដោយបង្ហាញពីការគាំទ្ររបស់លោកចំពោះការចូលរួមរបស់សម្ព័ន្ធយោធា NATO កាន់តែច្រើននៅក្នុងតំបន់មហាសមុទ្រអាកទិក។

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm