វិស័យឯកជន៖ ជម្លោះព្រំដែនមិនប៉ះពាល់ដល់ការស្រូបយកឱកាសវិនិយោគ និងការនាំចេញរបស់កម្ពុជា

2026/01/29 06:37:23 pm        194

វិស័យឯកជនថា បញ្ហាប្រឈមនៃជម្លោះព្រំដែនរវាងកម្ពុជា-ថៃ បាន​ធ្វើ​ឱ្យ​ពិភព​លោក​ស្គាល់​កម្ពុជា​កាន់​តែ​ច្បាស់ ​និងកាន់តែច្រើន បន្ទាប់ពីមានការ​សម្របសម្រួលពីប្រទេសមហាអំណាច ដោយ​បាន​បង្កើននូ​វ​ទំនុក​ចិត្ត​កាន់​តែខ្លាំងដល់វិនិយោគិនមកបណ្តាក់ទុន និងការនាំចេញរបស់កម្ពុជា។

អ្នកឧកញ៉ា លឹម ហេង លើកឡើងក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មាន ស្តីពីជម្លោះព្រំដែនរវាងកម្ពុជា-ថៃ នៅ​ក្នុងមហាសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ របស់សភាពាណិជ្ជកម្មកម្ពុជា នៅថ្ងៃទី២៨ ខែ​មករា​ ឆ្នាំ២០២៦ម្សិលមិញនេះថា ជុំវិញបញ្ហាជម្លោះព្រំដែនរវាងកម្ពុជា-ថៃ កម្ពុជាពិតជាចៀសមិន​ផុត​ពី​បញ្ហា​ប្រឈម​នោះ​ឡើយ ជាពិសេសការធ្វើពាណិជ្ជកម្មកម្ពុជា-ថៃ នេះឯង ប៉ុន្តែ​ទោះ​បី​យ៉ាង​ណា​កម្ពុជា​ក៏​មិន​មែន​ពឹង​ផ្អែក​តែ​លើ​ទីផ្សារមួយនេះឡើយ ដោយកម្ពុជាបាននិងកំពុងស្វែងរកទីផ្សារថ្មីៗ ក៏ដូច ពង្រីក​ទីផ្សារ​ដែល​មាន​ស្រាប់​បន្ថែម​ដូចជា ទីផ្សារវៀតណាមជាដើម ដើម្បីនាំចេញកសិផល ឬផលិត​ផល​ពាក់​កណ្តាល​សម្រេច ខណៈការនាំចេញទៅកាន់ទីផ្សារអន្តរជាតិផ្សេងៗ កម្ពុជាមិនមានការបារម្ភនោះឡើយ ព្រោះ​យើង​នាំចេញជាផលិតផលសម្រេច ហើយការនាំចេញផលិតផលសម្រេចនេះ ក៏កម្ពុជា​បាន​កំពុង​ពង្រីក​បន្ថែម​ផងដែរ។

អ្នកឧកញ៉ា បន្តថា ទាក់ទងការនាំចេញវិញ, កម្ពុជាក៏មិនមែនពឹង​ផ្អែក​លើកា​រ​នំា​ចេញ​ផលិត​ផល​កម្មន្ត​សាល​​មាន​ដូចជា៖ សម្លៀកបំពាក់ វាយនភណ្ឌ ស្បែកជើង កាបូប និងសម្ភារៈធ្វើដំណើរប៉ុណ្ណោះ ជាក់​ស្តែង​​នាប៉ុន្មានឆ្នាំចុងក្រោយនេះ កម្ពុជាទទួលបានការ ចុះបញ្ជីវិនិយោគ ដែល​អនុម័ត​ដោយ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា គឺមានការវិនិយោគនៅគ្រប់វិស័យ ដែលសុទ្ធតែផលិតសម្រាប់ទីផ្សារនាំ ចេញ ខណៈ​ដែល​ការ​វិនិយោគ​ក៏កម្ពុជានៅតែស្រូបយកជាបន្តបន្ទាប់ ទោះបញ្ហាជម្លោះព្រំដែនរវាងកម្ពុជា-ថៃ នៅ​ប្រឈម​ក៏​ដោយ​។

លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លើកឡើងផងដែរថា ស្ថិតក្នុងបរិបថនេះ កម្ពុជា​មិន​នៅ​ស្ងៀម​នៅ​ឡើយ បច្ចុប្បន្នបាននិងកំពុងខិតខំប្រឹងប្រែង ក្នុងកាបន្តធ្វើនូវ​សមាហរណ​​កម្មសេដ្ឋ​កិច្ច​ស៊ី​ជម្រៅទៅ​ក្នុងតំបន់ និងសកល ជាពិសេសការបន្តការចរចា​បើកទីផ្សារសក្តានុពលថ្មីៗ ទាំង​ទ្វេ​ភាគី និង​ពហុ​ភាគី ​ដោយក្នុងនោះវិស័យឯកជនពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការ ជំរុញ​ពាណិជ្ជ​កម្ម​កម្ពុជា​ ដើម្បីរុញច្រានកំណើនពាណិជ្ជកម្មជាតិ តាមរយៈការបង្កើតនៃការវិនិយោគ ការ​ធ្វើ​ពិពិធ​កម្ម​ទំនិញ​នាំ​ចេញ​ចូល​ ការលើកកម្ពស់ភាពប្រកួតប្រជែង និងការបង្កើននៃការចូលរួមក្នុងខ្សែច្រវាក់តម្លៃ សម្រាប់​ផ្គត់​ផ្គង់​ក្នុង​តំបន់ និងសកលផងដែរ៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1
ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm        1
រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm