យោងតាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានឱ្យដឹងថា យន្តហោះកងទ័ពអាកាស AT-6 មួយគ្រឿង បានធ្លាក់នៅស្រុក ឈូមថង ខេត្ត ឈៀងម៉ៃ របស់ប្រទេសថៃ នៅថ្ងៃព្រហស្បតិ៍ ទី២៩ ខែមករា ឆ្នាំ២០២៦ នេះ បណ្តាលឱ្យមនុស្ស ២នាក់ បានស្លាប់។ សេចក្ដីរាយការណ៍បន្តថា ការស៊ើបអង្កេតជាបន្ទាន់មួយកំពុងដំណើរការ ខណៈក្រុមសង្គ្រោះបន្ទាន់ កំពុងចុះត្រួតពិនិត្យកន្លែងកើតហេតុ៕
