សម្ព័ន្ធក្លឹបចំនួន៦០ ចូលរួមប្រកួតប៊ូល និងប៉េតង់ ជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៥

2026/01/29 07:55:48 pm        303

ការប្រកួតកួតកីឡាប៊ូល និងប៉េតង់ជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៥ បាន​ចាប់​ផ្តើម​ប្រកួត​ហើយ​កាល​ពី​ម្សិលមិញ នាពហុកីឡដ្ឋានអូឡាំពិច ដោយមានការចូលរួមពីសម្ព័ន្ធ ក្លឹប ចំនួន៦០ មកពី ១១​រាជ​ធានី​ខេត្ត និង៣ស្ថាប័ន។ ការចូលរួមឆ្នាំនេះមានសន្ទុះកើនឡើង សហព័ន្ធបានរៀបចំ វិញ្ញាសា​ប្រកួត​ក្រិតក្រំ ដើម្បីជ្រើសរើសកីឡាករ កីឡាការិនីមានទេពកោសល្យ និងមានសមត្ថភាព មកបំពេញបន្ថែម ជម្រើស​ជាតិ ដើម្បីធ្វើការប្រមូលផ្តុំ សម្រាប់ឆ្នាំ២០២៦ និងត្រៀមលក្ខណៈ ចូលរួមការប្រកួត កម្រិត​អន្តរ​ជាតិ​នានារួមមមាន៖ ការប្រកួតកីឡានិស្សិតសាកលវិទ្យាល័យអាស៊ាន ជើងឯកពិភពលោក ជើងឯកអាស៊ី ។

ថ្លែងក្នុងពិធីបើកកាប្រកួត ឯកឧត្តម សុខ សូកាន រដ្ឋលេខាធិការ ក្រសួងរៀបចំ ដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធាន សហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា បានលើកឡើងថា ការប្រកួតនេះ រៀបចំឡើងក្នុងគោលបំណង លើកស្ទួយវិស័យកីឡាមួយនេះ ឲ្យរឹតតែមានការគាំទ្រ ពីមហាជន និងជាការបង្កើនទំនាក់ទំនង រវាងសម្ព័ន្ធ ក្លឹប។ លើសពីនេះក៏ជាការផ្ដល់ឱកាស ដល់កីឡាករ កីឡាការិនី ទូទាំងប្រទេសដែលបានហ្វឹកហាត់នៅក្នុងមូលដ្ឋាន បានប្រកួតប្រជែងនិងជាវេទិកាសម្រាប់សហព័ន្ធសម្លឹងមើលកីឡាករ កីឡាការិនី ដែលមានសក្តានុពល និងឧបនិស្ស័យលើកីឡាប៉េតង់ចូលរួមប្រមូលផ្តុំជាក្រុមជម្រើសជាតិ នាឆ្នាំបន្តបន្ទាប់ទៀត។ 

ឯកឧត្តម សុខ សូកាន បានបន្តថា សក្តានុពលរបស់កម្ពុជា លើវិស័យកីឡា ប៊ូល និងប៉េតង់ ត្រូវបានការទទួលស្គាល់ ទាំងកម្រិត តំបន់ និងពិភពលោក ព្រមទាំងត្រូវបាន សហព័ន្ធកីឡាប៊ូល និងប៉េតង់អន្តរជាតិ(FIPJP)កន្លងមក បានប្រសិទ្ធនាមកម្ពុជាថា ជាប្រទេស មហាអំណាច លើវិស័យកីឡាប៉េតង់ ដែលនេះគឺជា មោទកភាព សម្រាប់ប្រជាជាតិកម្ពុជាទាំងមូល។

ឯកឧត្តម ប្រធានសហព័ន្ធ បានបញ្ជាក់បន្ថែមថា សម្រាប់ការប្រកួតជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៥ នេះ សហព័ន្ធនឹងជ្រើសរើសវិញ្ញាសា ៣ទល់៣ ក្រុមចម្រុះបុរសខ្លាំងៗ ចំនួន ១០ ក្រុម ដើម្បីត្រៀមសម្រាប់ការប្រកួតជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៦ ដែលនឹងដំណើរការប្រកួតជម្រុះក្នុងក្របខណ្ឌ ក១។

ចាប់ពីឆ្នាំ២០២៦ តទៅ សហព័ន្ធនឹងរៀបចំការប្រកួតលីគ ដោយបែងចែកជាពីរក្របខណ្ឌ គឺ ក្របខណ្ឌ ក១ និងក្របខណ្ឌ ក២ ដោយក្រុមក្របខណ្ឌ ក១ ដែលបានចំណាត់ថ្នាក់លេខ ៩ និងលេខ ១០ នឹងត្រូវធ្លាក់ចេញ ហើយជំនួសមកវិញដោយក្រុមលេខ ១ និងលេខ ២ ពីក្របខណ្ឌ ក២។ យុទ្ធសាស្រ្តនេះ គឺដើម្បីបង្កើនភាពទាក់ទាញ សមភាព និងការប្រកួតប្រជែងយ៉ាងតឹងរឹងរវាងសម្ព័ន្ធក្លិបរាជធានី–ខេត្ត។

សូមបញ្ជាក់ដែរថា ការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៥ របស់សហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា នេះធ្វើឡើងរយៈពេល ៣ថ្ងៃចាប់ពីថ្ងៃទី២៨ ដល់ ៣០ ខែមករា ឆ្នាំ២០២៦ នៅទីលាន របស់សហព័ន្ធ ក្នុងពហុកីឡាដ្ឋានជាតិ ដោយមាន ប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនី ចូលរួមចំនួន ៤១៦នាក់ មកពី ១១រាជធានីខេត្ត និង៣ស្ថាប័ន ស្មើនឹង ៦០សម្ព័ន្ធ-ក្លិប ដោយប្រកួតលើ ៨វិញ្ញាសា៕

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm