សហគមន៍កសិកម្មចំនួន១៧ ទទួលបានហិរញ្ញប្បទានជិត ៩លានដុល្លារ របស់​រាជរដ្ឋាភិបាល ដើម្បី​ពង្រីក​ដើម​ទុន

2026/01/29 08:06:43 pm        188

គម្រោងពិពិធកម្មកសិកម្មកម្ពុជា(CASDP) នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាន​ចុះ​កិច្ច​ព្រម​ព្រៀង​ជាមួយនឹងសហគមន៍កសិកម្មទំនើប និងសហគមន៍កសិកម្មចំនួន១៧ ក្នុងការទទួល​បាន​ហិរញ្ញប្ប​ទាន​សរុប​ជាទឹកប្រាក់ជិត ៩លានដុល្លារ ក្នុងនោះ ២,៧លានដុល្លារ ជាជំនួយឥតសំណង និងជាង ៦​លាន​ដុល្លារទៀត ជាកម្ចីដើមទុនការប្រាក់ទាប។

ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាន​មានប្រសាសន៍ប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយចប់ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង កាល​ពី​រសៀល​ថ្ងៃ​ទី២៨ មករា ឆ្នាំ២០២៦កន្លងទៅថា ហិរញ្ញប្បទាននេះ មានគោលបំណង​ពង្រឹង​សមត្ថភាព​ផលិត​កម្ម​កសិកម្ម កែលម្អខ្សែសង្វាក់តម្លៃ និងគាំទ្រដល់ការអភិវឌ្ឍសហគមន៍កសិកម្មទំនើប ដែល​រួម​ចំណែក​ដល់កា​រធ្វើពិពិធកម្ម និងនិរន្តរភាពនៃវិស័យកសិកម្មរបស់ប្រទេសកម្ពុជា។

ឯកឧត្តម លើកឡើងបន្តថា គម្រោងពិពិធកម្មកសិកម្មកម្ពុជា (CASDP) ជាគម្រោងរបស់ក្រសួងកសិកម្ម ហើយ​ទទួលបានថវិកាពីធនាគារពិភពលោក។ ការចុះកិច្ចព្រមព្រៀងឥណទានបំពេញបន្ថែមទុនវិនិយោគ ដែល​ជាការជួយគាំទ្រដល់សហគមន៍ដើម្បីទទួលបាននូវជំនួយឥតសំណងផង និងទ​ទួល​បាន​នូវ​កម្ចី​ឥណ​ទាន​ការ​ប្រាក់ទាបផងសម្រាប់ការវិនិយោគរបស់គាត់នៅក្នុងសហគមន៍។ ឯកឧត្តម បានបន្តទៀតថា កិច្ច​ព្រម​ព្រៀងនេះបានចុះជាមួយសហគមន៍ចំនួន១៧ មកពី៨ខេត្ត ដូចជា សៀមរាប កំពង់ចាម តាកែវ និង​ឧត្តរមានជ័យ...។ អ្វីដែលក្រសួងជួយនេះ គឺជួយទៅលើការវិនិយោគ មានន័យថា ជួយទៅលើទុនបង្វិល ប៉ុន្តែ​យើងចែកជាពីររូបភាព ដែលមួយ​ជ្រុង​យើង​ហៅ​ថា​ជំនួយ​ឥត​សំណង​ដែល​ជំនួយ​នេះ​ជួយ​ទៅ​លើ​ការ​វិនិយោគ​លើ​អ្វីដែលជាទ្រព្យ ដូចជាផ្ទះសំណាក់ ម៉ាស៊ីន គ្រឿងចាក់ ឃ្លាំង ទីលានហាលសម្ងួតជាដើម។

លោក គង់ វ៉ុង ប្រធានសហគមន៍ចំប៉ាសែនជ័យ ខេត្តតាកែវ បានឱ្យព័ត៌មាន ប៊ីធីវី ដឹងថា លោកពិត​ជា​សប្បាយ​រីករាយខ្លាំង ដោយសារជា​ឱកាសទី១​ដែល​សហគមន៍​របស់​លោក​បាន​ទទួល​នូវ​ហិរញ្ញ​ប្បទាន​សំណង​​រហូតដល់ ៤០ភាគរយ ដែលជួយឱ្យសហគមន៍​របស់​លោក​រុញ​ការ​ផលិត​ឱ្យកាន់​តែ​ប្រសើរ​បន្ថែម​ទៀត។

លោកឱ្យដឹងថា ការផលិតបន្លែនៅក្នុងសហគមន៍របស់លោក សម្រាប់ឆ្នាំនេះការផលិតបានទិន្នផលល្អ និង​តម្លៃមានលំនឹងល្អដែលកសិករអាចទទួលយកបាន ដោយ១ថ្ងៃសហគមន៍អាចប្រមូលបានពី ៤ទៅ៥​តោន​។ លោកបានបន្ថែមថាពិតជាសប្បាយ​ចិត្ត ហើយក៏អរគុណដល់រាជរដ្ឋាភិបាល ក៏ដូចជា​ក្រសួង​កសិកម្ម ដែលបានផ្តល់ឱកាសដល់សហគមន៍របស់លោក បានចូល​រួម​និង​ទទួ​ល​បាន​ហិរញ្ញប្បទាន​ឥត​សំណង​នេះ។ លោកបានប្តេជ្ញាធ្វើកិច្ចការនេះឱ្យបានកាន់តែប្រសើរ និងពង្រឹងសេដ្ឋកិច្ច​នៅ​ក្នុង​មូល​ដ្ឋាន​កាន់​តែ​រីកចម្រើនទៅមុខបន្ថែមទៀត។

សូមជម្រាបជូនថា សហគមន៍ទាំងនេះ គឺជាក្រុមចុងក្រោយដែលទទួលបានការអនុម័តគាំទ្រការវិនិយោគ មុន​នឹង​គម្រោង​ដែល​ដឹកនាំ​ដោយ​ក្រសួង​កសិកម្ម និង​គាំទ្រ​ហិរញ្ញប្បទាន​ដោយ​ធនាគារ​ពិភព​លោក​មួយ​នេះ​ត្រូវ​បានបិទបញ្ចប់ជាផ្លូវការនៅក្នុងអំឡុងពេល៦ខែទៀត។ ដោយ​ហេតុ​ផល​នេះ​ហើយ​ទើប​ក្រុម​ការ​ងារ​សម្រេច​រៀបចំពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាតែម្តងនៅក្រសួងកសិកម្ម ដើម្បីចំណេញ​ពេល​វេលា និង​បង្កើន​ល្បឿន​អនុវត្ត​ផែន​ការ​វិនិយោគ​នៅ​តាម​សហគមន៍​នីមួយ​ៗ​ឱ្យ​បាន​ទាន់​ពេល​និង​ត្រឹម​ត្រូវទៅ​តាម​នីតិវិធីតម្រូវ៕ អត្ថបទ៖ ឈិត បូរ៉ាវី


អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm