ប្រជាជនអ៊ីរ៉ាក់រាប់រយនាក់ ជួបជុំគ្នាតវ៉ាប្រឆាំងនឹងការជ្រៀតជ្រែករបស់អាមេរិក ក្នុងការបង្កើតរដ្ឋាភិបាល

2026/01/29 09:13:42 pm        137

ប្រជាជនអ៊ីរ៉ាក់រាប់រយនាក់ បានធ្វើបាតុកម្មនៅជិតតំបន់បៃតង ដែលមានកំពែងដ៏រឹងមាំនៅកណ្តាលទីក្រុងបាកដាដ កាលពីល្ងាចថ្ងៃពុធ ដោយប្រឆាំងនឹងការជ្រៀតជ្រែករបស់សហរដ្ឋអាមេរិកក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសនេះ ទៅលើការបង្កើតរដ្ឋាភិបាលថ្មី។

ក្រុមអ្នកតវ៉ា បានប្រមូលផ្តុំគ្នានៅជិតស្ពានយោលនៅជិតច្រកចូលផ្លូវមួយ ដែលនាំទៅដល់ស្ថានទូតអាមេរិក ដោយស្រែកពាក្យស្លោកប្រឆាំងនឹងសហរដ្ឋអាមេរិក ខណៈពេលដែលទាមទារឲ្យរក្សាអធិបតេយ្យភាពរបស់ប្រទេសអ៊ីរ៉ាក់។

ការជួបជុំគ្នាភាគច្រើន ត្រូវបានធ្វើឡើងដោយសន្តិវិធី ទោះបីជាមានការប៉ះទង្គិចគ្នាខ្លះ បានកើតឡើងជាមួយកងកម្លាំងសន្តិសុខ ដែលរារាំងក្រុមអ្នកតវ៉ាមិនឲ្យចូលទៅជិតច្រកចូលស្ថានទូតអាមេរិកក៏ដោយ។ ពុំមានរបាយការណ៍អំពីអ្នករងរបួសឡើយ។

លោក Abbas Attiwi ដែលជាអ្នកតវ៉ាម្នាក់ បានប្រាប់សារព័ត៌មានស៊ីនហួថា៖«យើងបដិសេធរាល់ទម្រង់នៃការជ្រៀតជ្រែកពីបរទេសក្នុងការសម្រេចចិត្តរបស់ប្រជាជនអ៊ីរ៉ាក់ទៅលើការកសាងអនាគតរបស់ពួកគេ»។ លោកបានរិះគន់ជាពិសេសចំពោះសម្ពាធរបស់សហរដ្ឋអាមេរិកទាក់ទងនឹងការបង្កើតរដ្ឋាភិបាលថ្មីរបស់អ៊ីរ៉ាក់ ដោយហៅវាថា ជា«ការជ្រៀតជ្រែកដោយចំហ» នៅក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសនេះ។

ការតវ៉ានេះ ត្រូវបានបង្កឡើង ដោយការកើនឡើងយ៉ាងខ្លាំងនូវវោហាសាស្ត្ររវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងបាកដាដ។ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានគំរាមកាលពីថ្ងៃអង្គារថា សហរដ្ឋអាមេរិកនឹង «លែងជួយអ៊ីរ៉ាក់ទៀតហើយ» ប្រសិនបើអតីតនាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ លោក Nouri al-Maliki វិលត្រឡប់មកកាន់អំណាចវិញ ដោយលើកឡើងពីការព្រួយបារម្ភអំពីគោលនយោបាយ និងមនោគមវិជ្ជាពីមុនរបស់លោក។

លោក Al-Maliki កាលពីថ្ងៃពុធ បានច្រានចោល«ការជ្រៀតជ្រែកយ៉ាងច្បាស់លាស់របស់សហរដ្ឋអាមេរិក» ក្នុងកិច្ចការផ្ទៃក្នុងរបស់អ៊ីរ៉ាក់ ដោយពណ៌នាថា នេះគឺជាការរំលោភលើអធិបតេយ្យភាពអ៊ីរ៉ាក់ និងប្រព័ន្ធប្រជាធិបតេយ្យ ដែលបានបង្កើតឡើងនៅក្នុងប្រទេសអ៊ីរ៉ាក់ បន្ទាប់ពីឆ្នាំ ២០០៣ និងការរំលោភលើការសម្រេចចិត្តរបស់ក្របខ័ណ្ឌសម្របសម្រួល (CF) ក្នុងការជ្រើសរើសបេក្ខជនរបស់ខ្លួនសម្រាប់តំណែងនាយករដ្ឋមន្ត្រី៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        112
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        106
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        101

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm