រុស្ស៊ី៖ អ្នកតវ៉ាប្រឆាំងនឹងសង្គ្រាមម្នាក់បានរំខានដល់ការផ្សាយផ្ទាល់កម្មវិធីព័ត៌មាន នៅលើកញ្ចក់ទូរទស្សន៍រដ្ឋរុស្ស៊ី Channel One កាលពីថ្ងៃចន្ទ ដោយកាន់បដានៅពីក្រោយអ្នកអត្ថាធិប្បាយក្នុងបន្ទប់ផ្សាយ និងស្រែកពាក្យស្លោកប្រឆាំងនឹងសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែន។
បដានោះបានសរសេរជាភាសាអង់គ្លេស និងរុស្ស៊ីមានន័យថា គ្មានសង្គ្រាម បញ្ឈប់សង្គ្រាម កុំជឿការឃោសនា ពួកគេកំពុងកុហកអ្នកនៅទីនេះ និងឃ្លាមួយទៀតដែលទំនងជាសរសេរថា ជនជាតិរុស្ស៊ីប្រឆាំងនឹងសង្គ្រាមត្រូវបានបាំងដោយផ្នែក។ សកម្មភាពខុសប្រក្រតីកម្រកើតមាននេះបានកើតឡើងនៅថ្ងៃទី១៩ នៃសង្គ្រាមដែលបានចាប់ផ្ដើមនៅពេលដែលរុស្ស៊ីបានចូលលុកលុយអ៊ុយក្រែនកាលពីថ្ងៃទី២៤ ខែកុម្ភៈ ជាអ្វីដែលលោកប្រធានាធិបតីរុស្ស៊ីហៅថា ជាប្រតិបត្តិការយោធាពិសេស។
ដោយកំពុងកាន់បដាសរសេរថា បញ្ឈប់សង្គ្រាម និងចូរនិយាយថាទេចំពោះសង្គ្រាម គេបានលឺសំឡេងស្រែករបស់អ្នកតវ៉ាជាស្ត្រីម្នាក់ ខណៈអ្នកអត្ថាធិប្បាយព័ត៌មាននៅបន្តនិយាយនៅមុខកាមេរ៉ា។ ស្ត្រីរូបនោះត្រូវគេស្គាល់ឈ្មោះថា Marina Ovsyannikova ជាបុគ្គលិកកាត់តព័ត៌មាននៅក្នុងស្ថានីយទូរទស្សន៍នេះ៕
អត្ថបទ៖ សុខមាន