លោក RUBIO៖ សហរដ្ឋអាមេរិកសង្ឃឹមថា នឹងប្រែក្លាយវ៉េណេស៊ុយអេឡាទៅជា «សម្ព័ន្ធមិត្តដ៏រឹងមាំ»

2026/01/29 09:34:42 pm        190

រដ្ឋមន្ត្រីការបរទេស លោក Marco Rubio បាននិយាយថា សហរដ្ឋអាមេរិកសង្ឃឹមថា នឹងប្រែក្លាយប្រទេសវ៉េណេស៊ុយអេឡាទៅជា «សម្ព័ន្ធមិត្តដ៏រឹងមាំ» របស់ខ្លួន។

លោកបានថ្លែងនៅក្នុងសវនាការរបស់គណៈកម្មាធិការទំនាក់ទំនងការបរទេសព្រឹទ្ធសភាថា៖«នៅទីបញ្ចប់ យើងកំពុងនិយាយអំពីប្រទេសលោកខាងលិចដែលមានប្រវត្តិយូរអង្វែងនៃកិច្ចសហប្រតិបត្តិការ និងធ្វើការជាមួយសហរដ្ឋអាមេរិក។ កាលពីពេលមួយ ប្រទេសវ៉េណេស៊ុយអេឡាមុនសម័យលោក Chavez គឺជាសម្ព័ន្ធមិត្តដ៏រឹងមាំរបស់សហរដ្ឋអាមេរិក ហើយយើងសង្ឃឹមថា នឹងវិលត្រឡប់ទៅចំណុចនោះវិញ»។ 

នៅថ្ងៃទី ០៣ ខែមករា រដ្ឋមន្ត្រីការបរទេសវ៉ណេស៊ុយអេឡា លោក Ivan Gil Pinto បាននិយាយថា សហរដ្ឋអាមេរិក បានវាយប្រហារទីតាំងស៊ីវិល និងយោធា នៅទីក្រុងការ៉ាកាស។ លោកបានហៅសកម្មភាពរបស់ទីក្រុងវ៉ាស៊ីនតោនថា ជាការឈ្លានពានដោយយោធា។ ស្ថានភាពគ្រាអាសន្ន ត្រូវបានប្រកាស នៅក្នុងប្រទេសនេះ។

គួរបញ្ជាក់ផងដែរ នៅថ្ងៃទី ០៣ ខែមករា សហរដ្ឋអាមេរិក បានវាយប្រហារទីតាំងស៊ីវិល និងយោធា នៅទីក្រុងការ៉ាកាស ចាប់ខ្លួនលោកប្រធានាធិបតី នីកូឡា ម៉ាឌូរ៉ូ ( Nicolas Maduro) និងភរិយារបស់លោក ហើយនាំខ្លួនពួកគេទៅសហរដ្ឋអាមេរិក។

នៅថ្ងៃទី ០៥ ខែមករា ពួកគេបានបង្ហាញខ្លួននៅចំពោះមុខតុលាការសហព័ន្ធសម្រាប់សង្កាត់ភាគខាងត្បូងនៃទីក្រុងញូវយ៉ក ត្រូវបានចោទប្រកាន់ពីបទពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀន ហើយបានសារភាពថាមិនមានទោស។

លោកស្រី Delcy Rodriguez ដែលធ្លាប់បម្រើការជាអនុប្រធានាធិបតីប្រតិបត្តិ ក្រោមការដឹកនាំរបស់លោក ម៉ាឌូរ៉ូ បានឡើងកាន់តំណែងជំនួសលោកក្នុងនាមជាប្រមុខរដ្ឋ។ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា សហរដ្ឋអាមេរិកនឹង «គ្រប់គ្រង» ប្រទេសវ៉េណេស៊ុយអេឡាជាបណ្តោះអាសន្ន ហើយបានសន្យាថា នឹងស្វែងរកសំណងពីទីក្រុងការ៉ាកាសសម្រាប់ក្រុមហ៊ុនប្រេងអាមេរិក ខណៈដែលក្រុមហ៊ុនទាំងនេះ នឹងបែងចែកថវិកាដើម្បីស្តារហេដ្ឋារចនាសម្ព័ន្ធប្រេងរបស់ប្រទេសនេះឡើងវិញ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm