ការិយាល័យសម្របសម្រួលកិច្ចការមនុស្សធម៌ (OCHA) របស់អង្គការសហប្រជាជាតិ បានព្រមានកាលពីថ្ងៃពុធ (២៨ មករា) ថា ការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លានៅតែបន្តក្នុងតំបន់ Kordofan របស់ប្រទេសស៊ូដង់ ហើយកំពុងធ្វើឱ្យតម្រូវការមនុស្សធម៌ដ៏ធ្ងន់ធ្ងររួចទៅហើយ កាន់តែអាក្រក់ទៅៗថែមទៀត និងធ្វើឱ្យជីវិតរបស់ជនស៊ីវិលជួបគ្រោះថ្នាក់កាន់តែខ្លាំង។
ការិយាល័យ OCHA បាននិយាយថា ស្ថានភាពសន្តិសុខនៅក្នុងទីក្រុង Dilling ដែលជាទីក្រុងធំទីពីររបស់រដ្ឋ South Kordofan នៃតំបន់នេះ នៅតែមានភាពប្រែប្រួលយ៉ាងហិង្សាខ្លាំង ដោយផ្លូវចូលសម្រាប់ជំនួយមនុស្សធម៌ត្រូវបានកាត់ផ្តាច់។ ការត្រូវបានឡោមព័ទ្ធរយៈពេលយូរនៃទីក្រុងនេះ បានជំរុញឱ្យស្ថានភាពមនុស្សធម៌ឈានដល់កម្រិតវិបត្តិ។

អង្គការទេសន្តរប្រវេសន៍អន្តរជាតិ IOM បាននិយាយថា នៅទូទាំងតំបន់ Kordofan មនុស្សជាង ៨៨.០០០ នាក់ បានរត់ភៀសខ្លួន រវាងចុងខែតុលា ឆ្នាំ២០២៥ និងពាក់កណ្តាលខែមករា ឆ្នាំ២០២៦ នេះ ដោយសារតែជម្លោះដ៏បង្ហូរឈាម។
នៅរដ្ឋ North Darfur ការិយាល័យ OCHA បាននិយាយថា អំពើហិង្សាប្រឆាំងនឹងជនស៊ីវិលនៅតែបន្ត ដោយមានការវាយប្រហារដោយយានដ្រូនជាច្រើនលើកច្រើនសារទៅលើតំបន់ផ្សារលក់ដូរ និងទីតាំងជនស៊ីវិលផ្សេងទៀត ត្រូវបានរាយការណ៍កាលពីថ្ងៃចន្ទសប្ដាហ៍នេះ។ ជនស៊ីវិលត្រូវរាយការណ៍ថា បានស្លាប់ និងរងរបួស ជីវភាពរស់នៅត្រូវបានបំផ្លិចបំផ្លាញ ហើយមណ្ឌលថែទាំសុខភាពដែលផុយស្រួយរួចទៅហើយ ក៏បានរងផលប៉ះពាល់ផងដែរ៕

