បណ្តាមេដឹកនាំគណបក្សនយោបាយនៅកម្ពុជា បានបង្ហាញការយល់ឃើញថា ការសម្រេចចិត្តចូល ជាសមាជិកស្ថាបនិក នៃក្រុមប្រឹក្សាសន្តិភាព នឹងនាំមកនូវផលចំណេញដល់កម្ពុជា ទាំងភូមិសាស្ត្រនយោ បាន និងទំនាក់ទំនរងការទូត ។
លោក អ៊ុន វិសិទ្ធគុន ប្រធានគណបក្សកម្លាំងប្រជាធិបតេយ្យ នៅថ្ងៃទី២៩ ខែមករា នេះ បានយល់ ស្របចំពោះការគិតគូរសម្រេចចូលជាសមាជិកស្ថាបនិក នៃក្រុមប្រឹក្សាសន្តិភាព ដែលនឹងធ្វើឱ្យពិភពលោក ស្គាល់កម្ពុជាកាន់តែច្បាស់ និងទំនាក់ទំនងការទូតរវាងប្រទេសកម្ពុជា-អាម៉េរិកកាន់តែល្អ ។
លោកបងបន្តថា បន្ទាប់ពីចូលជាសមាជិកស្ថាបនិកនៃក្រុមប្រឹក្សាសន្តិភាព អាចធានានូវសុខសន្តិ ភាពនៅក្នុងប្រទេសកម្ពុជា និងទំនាក់ទំនងការទូត ពាណិជ្ជកម្ម នយោបាយ រវាងប្រទេសកម្ពុជា-អាម៉េរិក នឹងកាន់តែល្អ។ ម្យ៉ាងវិញទៀត ពិភពលោកក៏ស្គាល់កម្ពុជាកាន់តែច្បាស់ផងដែរ។
លោកជំទាវ ពោធិតី សាវត្ថី ប្រធានគណបក្សធម្មាធិបតេយ្យ បានលើកឡើងដែរថា ក្នុងនាមអ្នក នយោបាយមួយរូប សូមគាំទ្រចំពោះសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានសម្រេចចូល រួមជាស្ថាបនិកនៃ «ក្រុមប្រឹក្សាសន្តិភាព» ព្រោះការចូលរួមនេះ នឹងធ្វើឲ្យទំនាក់ទំនងការទូតប្រទេស កម្ពុជា-អាម៉េរិក ទូតកាន់តែល្អប្រសើរ និងអាចធានាសុខសន្តិភាពនៅក្នុងប្រទេសកម្ពុជា។
បន្ទាប់ពីរាជរដ្ឋាភិបាលសម្រេចូលជាសមាជិកស្ថាបនិកនៃ«ក្រុមប្រឹក្សាសន្តិភាព» អ្នកនយោបាយ អង្គការសង្គមស៊ីវិល និងពលរដ្ឋទាំងក្នុងប្រទេស និងបរទេស ផុលផុសបានសំដែងការគាំទ្រ៕ អត្ថបទ៖ ទូច សោភ័ណ


