ប្រតិបត្តិករទេសចរណ៍ ដាក់ផែនការទាក់ទាញទេសចរអន្តរជាតិមកទស្សនាកម្ពុជាបន្ថែមទៀត

2026/01/29 11:09:13 pm        274

បណ្តាប្រតិបត្តិករទេសចរណ៍ បានឱ្យដឹងថា ក្នុងឆ្នាំ២០២៥កន្លងទៅ កម្ពុជាទទួលបានភ្ញៀវទេសចរ អន្តរជាតិ​លំដាប់ខ្ពស់ លំដាប់អ្នកមានៗជាច្រើនមកទស្សនា និងមានចាយ​ថវិកា​ច្រើន​សម្រាប់​ដំណើរ​កម្សាន្តមក​កម្ពុជាហើយមើលឃើញឱកាសពិសេសនេះ បណ្តាប្រតិបត្តិករទេសចរណ៍ បានរួម​គ្នា​ដាក់​ផែន​ការ​ជាយុទ្ធសាស្ត្រ ផ្តល់សេវាបដិសណ្ឋារកិច្ចល្អ ផ្សព្វផ្សាយគោលដៅទេសចរណ៍ល្អៗពីកម្ពុជា សំដៅ​ទាក់​ទាញ​ ទេសចរអន្តរជាតិទាំងនោះមកទស្សនាកម្ពុជាម្តងទៀត។

ប្រតិបត្តិករទេសចរណ៍នានា បានប្រាប់BTVនៅក្នុងថ្ងៃទី២៩ ខែមករានេះថា នៅក្នុងឆ្នាំ២០២៦ បណ្តា​មូល​ដ្ឋាន​អាជីវកម្មទេសចរណ៍ នឹងខិតខំផ្តល់សេវាបដិសណ្ឋារកិច្ចឲ្យបានល្អប្រសើរ សំដៅទាក់ទាញ ភ្ញៀវ​ទេសចរ​អន្តរជាតិនានាទៀតមកទស្សនាកម្ពុជា ខណៈដែលនៅក្នុងរយៈពេលចុងក្រោយនេះ កម្ពុជា ទទួល​បាន​ភ្ញៀវ​ទេសចរអន្តរជាតិលំដាប់ខ្ពស់ជាច្រើនមកទស្សនាកម្ពុជា ហើយភាគច្រើននៃភ្ញៀវទាំងនោះ បាន​ស្នាក់​នៅ​ដើរ​កម្សាន្តរយៈពេលយូរថ្ងៃ ចំណាយថវិកាច្រើនៗ ជួលសណ្ឋាគារស្នាក់លំដាប់ខ្ពស់ ព្រមទាំង បាន​ចាត់ទុកកម្ពុជាជាគោលដៅទេសចរណ៍ល្អបំផុតដែលត្រូវមកទស្សនា និងមានសុវត្ថិភាព។

លោកស្រី ឆាយ សៀវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាCATA បានបញ្ជាក់ថា នៅ ក្នុង​ឆ្នាំនេះ សមាគមបានរៀបចំផែនការសកម្មភាពជាច្រើន បង្កើនការរិតចំណងកិច្ចសហប្រតិបត្តិការថ្មីៗជា មួយ​បណ្តាទីភ្នាក់ងារទេសចរណ៍ នៅក្នុង និងក្រៅប្រទេស ជាពិសេស ទីផ្សារទេសចរណ៍នៅប្រទេសចិន ឥណ្ឌា រុស្ស៊ី ជប៉ុន កូរ៉េ និងទីផ្សារតំបន់អាម៉េរិក អឺរ៉ុប និងតំបន់មជ្ឈិមបូព៌ា។

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឲ្យដឹងថា នៅឆ្នាំ២០២៥ នេះ កម្ពុជាទទួល បាន​ភ្ញៀវ​ទេសចរជាតិចេញដើរកម្សាន្តប្រមាណ២៥លាននាក់ កើនឡើង១១.៧% ដោយឡែទេសចរអន្តរ ជាតិ ទទួល​បានប្រមាណ៥.៥៧លាន ថយចុះ១៦.៩% ប្រៀបធៀបឆ្នាំ២០២៤ ដែលមានប្រមាណ៦.៧ លាន​នាក់។

របាយការណ៍ឆ្នាំ២០២៥ របស់ធនាគារជាតិ នៃកម្ពុជា បានបង្ហាញថា វិស័យទេសចរណ៍នៅកម្ពុជា បា​ន​ផ្តល់​ចំណូលចាក់បញ្ចូលក្នុងសេដ្ឋកិច្ចជាតិ ប្រមាណ៣.៧ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៥ កើនឡើង ៣% បើ​ធៀប​នឹងឆ្នាំ២០២៤៕ អត្ថបទ៖ ស៊ុម សុខជា 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm