ក្រសួងអភិវឌ្ឍន៍ជនបទ បានកំពុងប្រែក្លាយតំបន់ជនបទ ទៅជាតំបន់មានការអភិវឌ្ឍរីកចម្រើន

2026/01/29 11:18:15 pm        41

ក្រសួងអភិវឌ្ឍន៍ជនបទ បាននិងកំពុងជំរុញផ្លាស់ប្តូរហេដ្ឋារចនាសម្ព័នផ្លូវនៅតាមជនបទ មានការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័ស ជាពិសេសការប្រែក្លាយពីផ្លូវល្បាយក្រួស មកជាផ្លូវក្រាលកៅស៊ូ ឬផ្លូវបេតុង ធានានូវគុណភាពខ្ពស់ ផ្តល់ប្រយោជន៍ដល់សង្គម-សេដ្ឋកិច្ច។

ឯកឧត្តម ប៉ែន ពេជ្រសាលី រដ្ឋលេខាធិការតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ លើក ឡើងនៅក្នុងការចុះត្រួតពិនិត្យ វាយតម្លៃ និងបញ្ចប់សុពលភាពលើការងារផ្លូវចំនួន៣គម្រោង នៅស្រុកខ្សាច់កណ្តាល និងស្រុកមុខកំពូល ខេត្តកណ្តាល នៅថ្ងៃ២៩ ខែមករា ឆ្នាំ២០២៦ នេះថា ជុំវិញផ្លូវជនបទ មិនថាការងារស្ថាបនាផ្លូវ ការជុសជួលកែលម្អ ការថែទាំផ្លូវ ឬ សំណង់សិល្បការ្យផ្សេងៗនោះឡើយ ក្រសួងអភិវឌ្ឍន៍ជនបទ ក្រោមការដឹកនាំរបស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ ជនបទ បានយកចិត្តទុកដាក់យ៉ាងខ្លាំង លើការជំរុញអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ ឱ្យឆ្លើយតបទៅនិងការរស់នៅរបស់ប្រជាជន។

ឯកឧត្តមរដ្ឋលេខាធិការ បន្តថា ជាក់ស្តែងផ្លូវក្រាលបេតុងចំនួន ៣គម្រោង ស្ថិតក្នុងស្រុកចំនួនពីរខាងលើនេះ បាននិងកំពុងផ្តល់ ប្រយោជន៍ដល់សហគមន៍ និងសាធារណជនដែលធ្វើដំណើរឆ្លងកាត់ និងការរកស៊ីទទួលទានផ្សេងៗជាដើម មិនត្រឹមតែប៉ុណ្ណោះ, តាម រយៈផ្លូវនេះដែរ ក៏ជាការជំរុញចលនាសេដ្ឋកិច្ចនៅជនបទ តាមរយៈការតភ្ជាប់ផ្លូវជនបទឱ្យមានភាពប្រទាក់ក្រឡា ពីតំបន់ដែលប្រជាជន រស់នៅ ទៅកាន់តំបន់ផលិតកម្ម និងការដឹកជញ្ជូនផលិផលទៅកាន់ទីផ្សារជាដើម ក្រៅពីនេះក៏ជាការស្រូបយកឱកាសវិនិយោគឱ្យទៅ បណ្តាក់ទុននៅតំបន់ទាំងនោះ ដើម្បីបង្កើតការងារ និងប្រាក់ចំណូលដល់មូលដ្ឋាន ខណៈដែលរាជរដ្ឋាភិបាលបានចាត់ទុក មានផ្លូវ មានទឹក មានភ្លើង គឺមានការអភិវឌ្ឍ។ ឯកឧត្តមបានឯកភាព និងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងរបស់នាយកដ្ឋានវិស្វកម្ម ក្រសួង ការពារជាតិ ដែលបានអនុវត្តសម្រេចទៅតាមផែនការ និងបានថែទាំបញ្ចប់សុពលភាព ដោយរក្សាបាននូវគុណភាពផ្លូវបានល្អប្រសើរ។

សូមបញ្ជាក់ថា ចំពោះគម្រោងផ្លូវទាំង៣ខាងលើនេះ ក្នុងនោះគម្រោងទី១ លើការងារលើកកម្រិតគុណភាពផ្លូវក្រាលដីល្បាយថ្មភ្នំ ទៅជាផ្លូវ ក្រាលបេតុង ១ខ្សែ មាន២កំណាត់ ប្រវែងសរុប ១ ៦០០ ម៉ែត្រ ទទឹង ៦ ម៉ែត្រ, ស្ថិតនៅឃុំកំពង់អុស ស្រុកពញាឮ ទៅឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្តាល។ គម្រោងទី២ ការងារកែលម្អផ្លូវក្រាលដីល្បាយថ្មភ្នំ ទៅជាផ្លូវក្រាលបេតុងចំនួន ១ខ្សែ ប្រវែង ២ ០០០ ម៉ែត្រ ទទឹង ៦ ម៉ែត្រ, ស្ថិតនៅភូមិកំពង់អុស ឃុំកំពង់អុស ស្រុកពញាឮ ខេត្តកណ្តាល (បញ្ចប់សុពលភាព) និងគម្រោងទី៣, ការងារ ស្ថាបនាកែលម្អផ្លូវក្រាលដីល្បាយថ្មភ្នំ ទៅជាផ្លូវក្រាលបេតុងចំនួន ១ខ្សែ ប្រវែង ៣ ១០០ ម៉ែត្រ ទទឹង ៦ ម៉ែត្រ, ស្ថិតនៅឃុំកំពង់ចំលង ស្រុកខ្សាច់កណ្តាលខេត្តកណ្តាល (បញ្ចប់សុពលភាព), ក្រៅពីការស្ថាបនាផ្លូវ គម្រោងទាំងនេះក៏មានស្ថាបនាសំណង់សិល្បការ្យផ្សេងៗ ផងដែរ ដែលអនុវត្តដោយនាយកដ្ឋាន វិស្វកម្មក្រសួងការពារជាតិ៕

អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        122
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        109

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm