លោកស្រី Yulia Zhdanova ប្រធានគណៈប្រតិភូរុស្ស៊ីដែលទៅចូលរួមកិច្ចចរចារំសាយអាវុធនៅទីក្រុងវីយែន បានថ្លែងថា ថ្នាក់ដឹកនាំសហភាពអឺរ៉ុប មិនបានលាក់បាំងចេតនារបស់ខ្លួន ក្នុងការបន្តផ្គត់ផ្គង់អាវុធ និងប្រាក់ដល់អ៊ុយក្រែន ដោយមិនគិតពីដំណើរការចរចារវាងរុស្ស៊ី និងសហរដ្ឋអាមេរិកលើការដោះស្រាយវិបត្តិអ៊ុយក្រែន ដោយសន្តិវិធីនោះទេ។

លោកស្រី បាននិយាយថា៖«យើងត្រូវបានបង្ខំឲ្យទទួលស្គាល់ម្តងទៀតថា វោហាសាស្ត្ររបស់រដ្ឋសមាជិកសហភាពអឺរ៉ុបអំពីការគាំទ្ររបស់ពួកគេសម្រាប់ការស្វែងរកដំណោះស្រាយដោយសន្តិវិធីនៅអ៊ុយក្រែន គឺគ្រាន់តែជាការប៉ុនប៉ងមួយផ្សេងទៀត ដើម្បីរារាំងដំណើរការនេះប៉ុណ្ណោះ។ ទីក្រុងប្រ៊ុចសែលមិនបានព្យាយាមលាក់បាំងរឿងនេះទេ ដោយសង្កត់ធ្ងន់ថា ដោយមិនគិតពីលទ្ធផលនៃការចរចារវាងរុស្ស៊ី និងសហរដ្ឋអាមេរិក សហភាពអឺរ៉ុបនឹងបន្តផ្គត់ផ្គង់អាវុធ និងផ្តល់ថវិកាដល់របបទីក្រុងគីវ។ វិធីសាស្រ្តនេះ គ្រាន់តែបង្កើតឧបសគ្គបន្ថែមចំពោះការដោះស្រាយប៉ុណ្ណោះ»៕
