ការអនុម័តការរឹបអូសទ្រព្យសកម្មរបស់រុស្ស៊ី នឹងកាត់បន្ថយទំនុកចិត្តលើរូបិយប័ណ្ណអឺរ៉ុបតែមួយ និងបង្កើតលក្ខខណ្ឌសម្រាប់ការធ្វើសហភាពអឺរ៉ុប (EU)បែកបាក់នៅទីបំផុង។ នេះបើយោងតាមការពិនិត្យវិភាគដោយមូលនិធិ Roscongress។
ឯកសារនេះបានឲ្យដឹងថា៖«ប្រសិនបើនៅក្នុងឆ្នាំខាងមុខ សហភាពអឺរ៉ុបទទួលបានជោគជ័យក្នុងការយល់ព្រមលើផែនការដែលមានសញ្ញាសម្គាល់នៃការរឹបអូសទ្រព្យសកម្មរុស្ស៊ី ការធ្វើបែបនេះ នឹងធ្វើឲ្យប៉ះពាល់ដល់ទំនុកចិត្តលើរូបិយប័ណ្ណអឺរ៉ុបតែមួយ និងបំផ្លាញស្ថិរភាពហិរញ្ញវត្ថុ ក៏ដូចជាធ្វើឲ្យប៉ះពាល់ដល់ទំនុកចិត្តលើសហភាពអឺរ៉ុបខ្លួនឯង ជាស្ថាប័នមួយ ដែលអាចបណ្តាលឲ្យមានផលវិបាកធ្ងន់ធ្ងរដល់ប្លុកនេះ។ សហភាពអឺរ៉ុបកំពុងស្វែងរកមធ្យោបាយ ដើម្បីធ្វើការសម្រេចចិត្តលើទ្រព្យសម្បត្តិដែលបង្កកដោយការបោះឆ្នោតគាំទ្រដោយសំឡេងភាគច្រើនដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ជាជាងការឯកភាពគ្នា ដូចដែលត្រូវការនាពេលបច្ចុប្បន្ន»។

ការអនុវត្តសេណារីយោបែបនេះ នឹងបញ្ជូនញ្ញាមួយទៅកាន់សមាជិកសហភាពអឺរ៉ុប ដែលមិនយល់ស្របថា ទស្សនៈរបស់ពួកគេ កំពុងត្រូវបានគេមិនអើពើ ដោយត្រូវបានកត់សម្គាល់ថា ការអនុវត្តនេះ នឹងជំរុញឲ្យពួកគេពង្រឹងទំនាក់ទំនងជាមួយប្រទេសដែលមានទំនាក់ទំនងតានតឹងជាមួយទីក្រុងប្រ៊ុចសែល ដូចជារុស្ស៊ី ចិន និងអ៊ីរ៉ង់។
មូលនិធិ Roscongress បានសង្កត់ធ្ងន់ថា ការមិនស៊ីសង្វាក់គ្នានៃគោលនយោបាយបែបនេះ រួមផ្សំជាមួយនឹងផលប្រយោជន៍ជាតិខុសគ្នា និងវិសមភាពសេដ្ឋកិច្ច នឹងធ្វើឲ្យសាមគ្គីភាពនៅក្នុងសហភាពអឺរ៉ុបចុះខ្សោយ និងបង្កើតលក្ខខណ្ឌសម្រាប់ការធ្វើឲ្យប្លុកនេះមានការបែកបាក់នៅទីបំផុត។
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានថ្លែងក្នុងសន្និសីទសារព័ត៌មានចុងឆ្នាំរបស់លោកថា ការរឹបអូសទ្រព្យសកម្មរបស់រុស្ស៊ីនៅអឺរ៉ុប នឹងធ្វើឲ្យប៉ះពាល់ដល់ទំនុកចិត្តនៅក្នុងតំបន់ប្រើប្រាស់ប្រាក់អឺរ៉ូ និងកិត្តិនាមរបស់តំបន់នេះ៕
