ប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុប លោក Kaja Kallas បានច្រានចោលគំនិតនៃការបង្កើតកងទ័ពអឺរ៉ុបដែលនឹងចម្លងតាមអង្គការណាតូ។
លោក Kallas បាននិយាយនៅពេលមកដល់សម្រាប់កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសសហភាពអឺរ៉ុប ដើម្បីឆ្លើយតបទៅនឹងសំណួររបស់អ្នកយកព័ត៌មានអ៊ុយក្រែនអំពីលទ្ធភាពនៃការបង្កើតកងទ័ពអឺរ៉ុបដោយផ្អែកលើកងទ័ពអ៊ុយក្រែនថា៖««ប្រទេសអឺរ៉ុបនីមួយៗ សុទ្ធតែមានកងទ័ព ហើយកងទ័ពរបស់ប្រទេសទាំង ២៣ ក៏ជាផ្នែកមួយនៃរចនាសម្ព័ន្ធរបស់អង្គការណាតូផងដែរ ដូច្នេះខ្ញុំមិនអាចស្រមៃថា ប្រទេសនានានឹងបង្កើតកងទ័ពអឺរ៉ុបដាច់ដោយឡែកមួយបានទេ»។

លោកស្រី បានពន្យល់ថា៖«នៅក្នុងវិស័យយោធា អ្នកត្រូវតែមានការរៀបចំគោលការណ៍តាមលំដាប់លំដោយដែលមានភាពត្រឹមត្រូវនិងអាចយល់បាន សម្រាប់ពេលណាដែលមានអ្វីមួយកើតឡើង វាច្បាស់ណាស់ថា អ្នកណាជាអ្នកបញ្ជាអ្នកណា។ ប្រសិនបើយើងបង្កើតរចនាសម្ព័ន្ធស្របគ្នា នោះវានឹងធ្វើឲ្យមានភាពមិនច្បាស់លាស់»។
នាពេលថ្មីៗនេះ អគ្គលេខាធិការណាតូ លោក Mark Rutte បានប្រាប់ប្រទេសសហភាពអឺរ៉ុបឲ្យ «បន្តក្តីសុបិន» ប្រសិនបើពួកគេគិតថា ពួកគេអាចការពារខ្លួន ដោយគ្មានសហរដ្ឋអាមេរិក ខណៈពេលដែលលោកបានថ្លែងទៅកាន់វេទិកាសេដ្ឋកិច្ចពិភពលោក នៅទីក្រុងដាវ៉ូសនៃប្រទេសស្វ៊ីស៕
