មេដឹកនាំអាមេល្លឺម៉ង់៖ ពិភពលោកមានមូលដ្ឋានផ្អែកលើច្បាប់មិនទាន់ស្លាប់ទេ ទោះជួបព្យុះភ្លៀងក្ដី

2026/01/30 12:32:16 am        68

អធិការបតីអាល្លឺម៉ង់ លោក Friedrich Merz នៅថ្ងៃព្រហស្បតិ៍ (ទី២៩ ខែមករា ឆ្នាំ២០២៦) បាននិយាយថា គោលដៅនៃសណ្តាប់ធ្នាប់សកលដែលផ្អែកលើច្បាប់ មិនទាន់ដួលរលំនៅឡើយទេ ដោយអំពាវនាវឲ្យមាននូវអង្គការណាតូ (NATO) ដ៏រឹងមាំមួយ នៅក្នុងទ្វីបអឺរ៉ុប ខណៈដែលនៅតែពង្រីកកិច្ចសហប្រតិបត្តិការជាមួយសហរដ្ឋអាមេរិក។

អំឡុងពេលថ្លែងទៅកាន់សភាអាល្លឺម៉ង់ លោក Merz ក៏បានលើកឡើងផងដែរថា អឺរ៉ុបនឹងលែងភ័យខ្លាច អំពីការគំរាមកំហែងដំឡើងពន្ធទៀតហើយ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក Donald Trump បានដកការប្រើប្រាស់វិធានការបែបនេះជាអាវុធ ដើម្បីដណ្តើមកាន់កាប់ដែនដី Greenland។

សុន្ទរកថារបស់លោក Merz បានគូសបញ្ជាក់ថា តើបណ្ដាមេដឹកនាំអឺរ៉ុប ត្រូវបានជំរុញយ៉ាងដូចម្ដេច ដើម្បីឲ្យព្យាយាមបង្ហាញពីកម្លាំង និងតម្លៃរបស់អឺរ៉ុប បន្ទាប់ពីមានការប្រឈមមុខដាក់គ្នាជាមួយលោក Trump ជុំវិញបញ្ហាកោះ Greenland និងសង្គ្រាមជិត ៤ឆ្នាំ រវាងរុស្ស៊ី និងអ៊ុយក្រែន។

លោក Merz បានប្រាប់សមាជិកសភាថា៖ «អស់រយៈពេលជាច្រើនសប្តាហ៍មកហើយ យើងបានឃើញយ៉ាងច្បាស់លាស់កាន់តែខ្លាំងឡើង អំពីការលេចឡើងនូវមហាអំណាចពិភពលោកដ៏ច្រើន។ ព្យុះភ្លៀងដ៏ខ្លាំងក្លាកំពុងបក់បោកនៅក្នុងពិភពលោកនេះ ហើយយើងនឹងមានអារម្មណ៍ដឹងពីផលប៉ះពាល់របស់វា ចំពោះអនាគតដែលអាចមើលឃើញទុកជាមុន»។

លោកបានលើកឡើងទៀតថា ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ «យើងអាចមាននូវអារម្មណ៍ទទួលបាននូវការគោរពខ្លួនឯង» ហើយលោកពោលបន្ថែម ដោយសង្កត់ធ្ងន់ថា សកម្មភាពផ្អែកលើច្បាប់ និងពាណិជ្ជកម្មផ្អែកលើច្បាប់ មិនទាន់បាត់បង់នៅឡើយទេ៕

អត្ថបទដែលទាក់ទង

សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm        1
រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm        1
អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព

2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm