អ្នកការទូត៖ រដ្ឋមន្ត្រី EU អនុម័តទណ្ឌកម្មថ្មីលើអ៊ីរ៉ង់ បន្ទាប់ពីមានការបង្ក្រាបបាតុកម្មរបស់ទីក្រុងតេអេរ៉ង់

2026/01/30 02:37:32 am        67


រដ្ឋមន្ត្រីការបរទេសសហភាពអឺរ៉ុប (EU) នាថ្ងៃព្រហស្បតិ៍ (ទី២៩ ខែមករា ឆ្នាំ២០២៦) បានអនុម័តទណ្ឌកម្មថ្មីលើអ៊ីរ៉ង់ ដោយកំណត់គោលដៅលើបុគ្គល និងអង្គភាពដែលពាក់ព័ន្ធនឹងការបង្ក្រាបដោយហិង្សាលើក្រុមបាតុករ និងការគាំទ្ររបស់ប្រទេសនេះ ចំពោះប្រទេសរុស្ស៊ី។ នេះបើយោងតាមអ្នកការទូត EU ដែលបាននិយាយនៅថ្ងៃនេះ។

រដ្ឋមន្ត្រីទាំងនោះក៏ត្រូវបានគេរំពឹងថា នឹងឈានដល់កិច្ចព្រមព្រៀងនយោបាយមួយ ដើម្បីរួមបញ្ចូលកងឆ្មាំបដិវត្តន៍ឥស្លាម (IRGC) របស់អ៊ីរ៉ង់ នៅក្នុងបញ្ជីអង្គការភេរវកម្មរបស់ប្លុក ដោយដាក់ IRGC ក្នុងប្រភេទស្រដៀងគ្នាទៅនឹងរដ្ឋឥស្លាម និងក្រុមអាល់កៃដា និងធ្វើការផ្លាស់ប្តូរនិមិត្តរូប នៅក្នុងវិធីសាស្រ្តរបស់អឺរ៉ុប ចំពោះភាពជាអ្នកដឹកនាំរបស់អ៊ីរ៉ង់។

សមាជិក EU មួយចំនួនដែលដឹកនាំដោយប្រទេសបារាំង មានការស្ទាក់ស្ទើរជាយូរមកហើយ ក្នុងការបន្ថែម IRGC ទៅក្នុងបញ្ជីនោះ ប៉ុន្តែទីក្រុងប៉ារីស បានឲ្យដឹងកាលពីថ្ងៃពុធថា ខ្លួននឹងគាំទ្រចំណាត់ការនេះ ដោយបើកផ្លូវឲ្យមានការអនុម័ត ទោះបីជាការសម្រេចចិត្តបែបនេះត្រូវការការឯកភាពគ្នា ក្នុងចំណោមសមាជិកទាំង ២៧របស់ប្លុកក៏ដោយ។

កងកម្លាំង IRGC ដែលបង្កើតឡើងបន្ទាប់ពីមានបដិវត្តន៍ឥស្លាមរបស់អ៊ីរ៉ង់ ក្នុងឆ្នាំ១៩៧៩ ដើម្បីការពារប្រព័ន្ធគ្រប់គ្រងរបស់មេដឹកនាំសាសនាឥស្លាមនិកាយស៊ីអ៊ីត មានឥទ្ធិពលយ៉ាងខ្លាំងនៅក្នុងប្រទេសនេះ ដោយគ្រប់គ្រងសេដ្ឋកិច្ច និងកងកម្លាំងប្រដាប់អាវុធជាច្រើន ហើយអង្គភាពនេះក៏ត្រូវបានចាត់តាំងឲ្យទទួលបន្ទុកកម្មវិធីមីស៊ីលបាលីស្ទិក និងនុយក្លេអ៊ែររបស់អ៊ីរ៉ង់ផងដែរ៕

អត្ថបទដែលទាក់ទង

រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm       
អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន

2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm