
ក្រុមបុរាណវិទូមកពីសាកលវិទ្យាល័យសហព័ន្ធប្រេស៊ីល បានរកឃើញហ្វូស៊ីលលលាដ៏ក្បាលប្រវែង ៩,៥មីលីម៉ែត្រនៃពពួកសត្វល្មូនដែលគេពុំធ្លាប់ដែលស្គាល់កាលពីមុននៅរដ្ឋ Rio Grande do Sul ប្រទេសប្រេស៊ីល ។
សត្វល្មូនរូបរាងដូចបង្គួយ ត្រូវបានគេដាក់ឈ្មោះថា Sauropia Macrorhinus និងជាសត្វល្មូនតូចបំផុតពុំធ្លាប់ដែលរកឃើញនៅតំបន់រស់នៅរបស់សត្វដាយណូស័រអាមេរិកខាងត្បូង Triassic កាលពី ពេល ២៤០លានឆ្នាំមុន ។
ហ្វូស៊ីលលលាដ៏ក្បាលសត្វល្មូន Parareptile ដែលត្រូវបានរកឃើញនៅតំបន់ប្រវត្តិសាស្រ្ត Cortado ស្ថិតក្នុងទីក្រុង Novo Cabrais ដោយបុរាណវិទូ Lucio Roberto da Silva នេះ ត្រូវការសម្អាតដោយប្រើម្ជុលក្រោមកែវពង្រីក និងការស្កែន CT ដើម្បីបញ្ជាក់លក្ខណៈពិសេសមានតែមួយគត់របស់វា រួមទាំងរន្ធច្រមុះធំ និងធ្មេញរាងជាម្ជុះខ្ទាស់ ទំនងជាប្រើដើម្បីស៊ីសត្វឆ្អឹងកងខ្នងតូចៗ ។
យោងតាមការអះអាងរបស់ក្រុមអ្នកស្រាវជ្រាវ បានឲ្យដឹងថា សត្វល្មូននេះ ស្ថិតក្នុងក្រុមសត្វល្មូនកម្រ Procolophonoidea (គឺជាក្រុមសត្វល្មូន Parareptileផុតពូជដែលរស់នៅអំឡុងយុគសម័យសត្វដាយណូស័រ Permian និងយុគសម័យសត្វដាយណូស័រ Triassic) ហើយវាមានបណ្តោយប្រវែងប្រហែល ៥សង់ទីម៉ែត្រ ដូចគ្នានឹងសត្វបង្គួយភ្នែកធំដើរជើង ៤ ដែរ ។
របគគំហើញនេះដែរ អាចនឹងជួយក្រុមអ្នកវិទ្យាសាស្រ្តយល់កាន់តែច្បាស់ពីអាថ៌កំបាំងនៃប្រព័ន្ធអេកូឡូស៊ីបុរាណមុនយុគសម័យសត្វដាយណូស័រ ៕