លោក Trump អះអាងថាលោក Putin ឯកភាពផ្អាកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធអ៊ុយក្រែនស្របពេលអាកាសធាតុត្រជាក់ខ្លាំង

2026/01/30 03:16:19 pm        122

លោក Donald Trump បានអះអាងថា លោក Vladimir Putin បានយល់ព្រមបញ្ឈប់ការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ុយក្រែនរយៈពេលមួយសប្តាហ៍ បន្ទាប់ពីលោកបានចេញសេចក្តីអំពាវនាវដោយផ្ទាល់ទៅកាន់មេដឹកនាំរុស្ស៊ី ដោយសារតែអាកាសធាតុត្រជាក់ខ្លាំងនៅអ៊ុយក្រែន។

ក្រោយការប្រកាសរបស់លោក Trump ប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy បាននិយាយកាលពីថ្ងៃព្រហស្បតិ៍២៩មករាសប្ដាហ៍នេះថា លោករំពឹងថាការអនុវត្តន៍កិច្ចព្រមព្រៀងដោយរុស្ស៊ី នឹងមិនបាញ់ស្រោចលើរដ្ឋធានីគីវ និងទីក្រុងនានារយៈពេល១សប្ដាហ៍ ព្រោះអាកាសធាតុត្រជាក់ខ្លាំងពេក ។ 

បទឈប់បាញ់រយៈពេលខ្លី ដែលមិនទាន់ត្រូវបានបញ្ជាក់ដោយរុស្ស៊ី ត្រូវបានប្រកាសជាលើកដំបូងក្នុងអំឡុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីទីប្រឹក្សាជាន់ខ្ពស់របស់លោក Trump នៅឯសេតវិមានកាលពីថ្ងៃព្រហស្បតិ៍២៩មករាសប្ដាហ៍នេះ។

លោក Trump បាននិយាយក្នុងអំឡុងកិច្ចប្រជុំថា រូបលោកផ្ទាល់បានស្នើសុំលោកប្រធានាធិបតី Putin កុំបាញ់ចូលរដ្ឋធានីគីវ និងទីក្រុងផ្សេងៗរយៈពេលមួយសប្តាហ៍ ហើយលោកបានយល់ព្រមផ្អាក។ លោកត្រូវតែប្រាប់អ្នកគ្រប់គ្នាថា ប្រការនេះពិតជាល្អណាស់។  

សំណើនេះត្រូវបានធ្វើឡើងក្នុងអំឡុងពេលការហៅទូរស័ព្ទរវាងមេដឹកនាំទាំងពីរ ដែលមិនធ្លាប់ត្រូវបានរាយការណ៍ពីមុនមក។ លោក Trump ពុំបានផ្តល់កាលបរិច្ឆេទចាប់ផ្តើម ឬបញ្ចប់សម្រាប់ការឈប់បាញ់នោះទេ។    

ទាំងរុស្ស៊ី និងអ៊ុយក្រែន ហាក់ដូចជាមានការភ្ញាក់ផ្អើលចំពោះការប្រកាសជាសាធារណៈរបស់លោក Trump អំពីកិច្ចព្រមព្រៀងនេះ។ ក្រោយមក លោក Zelenskyy បានសរសេរថា បទឈប់បាញ់លើរោងចក្រថាមពល និងហេដ្ឋារចនាសម្ព័ន្ធថាមពលសំខាន់ៗផ្សេងទៀតត្រូវបានពិភាក្សារវាងភាគីទាំងពីរ ហើយថាលោករំពឹងថាកិច្ចព្រមព្រៀងទាំងនោះនឹងត្រូវបានអនុវត្ត៕

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm