អង់គ្លេសនិងចិន សាទរការស្ដារចំណងមិត្តភាពឡើងវិញ ខណៈលោក Starmer ស្វះស្វែងរកទំនាក់ទំនង «ដ៏ទំនើប»

2026/01/30 03:57:07 pm        110

ចក្រភពអង់គ្លេស និងប្រទេសចិន នៅថ្ងៃព្រហស្បតិ៍ (២៩ មករា) សប្ដាហ៍នេះ បានសាទរចំពោះទំនាក់ទំនងទ្វេភាគីដែលត្រូវបានស្ដារឡើងវិញ បន្ទាប់ពីលោកនាយករដ្ឋមន្ត្រីអង់គ្លេស Keir Starmer និងលោកប្រធានាធិបតីចិន Xi Jinping បានប្ដេជ្ញាថា នឹងសហការគ្នាបន្ថែមទៀតលើពាណិជ្ជកម្ម ការវិនិយោគ និងបច្ចេកវិទ្យា ដើម្បីផលប្រយោជន៍ទៅវិញទៅមករបស់ប្រទេសទាំងពីរ។

ដោយសារមេដឹកនាំលោកខាងលិចកំពុងទប់ទល់នឹងភាពមិនអាចទាយទុកជាមុនបាន របស់លោកប្រធានាធិបតីអាមេរិក Donald Trump លោក Starmer បានក្លាយជាមេដឹកនាំចុងក្រោយបង្អស់ដែលធ្វើទស្សនកិច្ចទៅប្រទេសចិន ជាទីដែលលោកអំពាវនាវឱ្យមាន «ទំនាក់ទំនងដ៏ទំនើបជាងមុន» ជាមួយនឹងសិទ្ធិចូលទៅកាន់ទីផ្សារកាន់តែប្រសើរឡើង ពន្ធគយទាប និងកិច្ចព្រមព្រៀងវិនិយោគ។

ដោយទទួលស្វាគមន៍មេដឹកនាំអង់គ្លេសជាលើកដំបូងក្នុងរយៈពេល ៨ឆ្នាំ ទីក្រុងប៉េកាំងបានយល់ព្រមលើការចូលដោយគ្មានទិដ្ឋាការរយៈពេល ៣០ថ្ងៃ សម្រាប់ជនជាតិអង់គ្លេស និងកាត់បន្ថយពាក់កណ្តាលនៃពន្ធរបស់ចិន លើស្រាវីស្គី ខណៈក្រុមហ៊ុនផលិតឱសថអង់គ្លេស AstraZeneca បានប្រកាសវិនិយោគ ១៥ ពាន់លានដុល្លារនៅក្នុងប្រទេសចិន។ លោក Starmer បានចំណាយពេលប្រហែល ៣ម៉ោងជាមួយលោក Xi ក្នុងកិច្ចប្រជុំកំពូលជាផ្លូវការ និងអាហារថ្ងៃត្រង់ ដែលអំឡុងពេលនោះ មេដឹកនាំទាំងពីរពិភាក្សាពីពាណិជ្ជកម្ម និងសន្តិសុខ សង្គ្រាមនៅអ៊ុយក្រែន និងបាល់ទាត់ និងបញ្ហាមួយចំនួនទៀត។

នៅពេលចាប់ផ្តើមកិច្ចប្រជុំ លោក Starmer បានប្រាប់លោក Xi ថា៖ «ចិនគឺជាតួអង្គសំខាន់មួយលើឆាកអន្តរជាតិ ហើយការកសាងទំនាក់ទំនងដ៏ទំនើបជាងមុនគឺមានសារៈសំខាន់ណាស់ ដែលភាគីទាងពីរអាចកំណត់ឱកាសដើម្បីសហការ និងអនុញ្ញាតឱ្យមានការសន្ទនាប្រកបដោយអត្ថន័យ លើផ្នែកដែលមិនយល់ស្របគ្នាផងដែរ»។ លោក Xi វិញបានលើកឡើងថា ចិនបានត្រៀមខ្លួនរួចជាស្រេចក្នុងការអភិវឌ្ឍភាពជាដៃគូរយៈពេលវែងជាមួយចក្រភពអង់គ្លេស បន្ទាប់ពីមាន «ភាពច្របូកច្របល់ និងការប្រែប្រួល» ក្នុងទំនាក់ទំនង ដែលមិនបានបម្រើផលប្រយោជន៍របស់ប្រទេសណាមួយឡើយ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        156
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        145
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        144

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm