អត្តពលិក ៩​ប្រទេស​នឹង​ចូល​រួម​ប្រកួត​កីឡា​កា​រ៉ា​តេ​ជើងឯក​អាស៊ាន​នៅ​កម្ពុជា​នា​សប្ដាហ៍​ក្រោយ​

2022/03/15 06:27:01 pm        112

​កា​រ៉ា​តេ៖ ការប្រកួត​កីឡា​កា​រ៉ា​តេ​ជ្រើសរើស​ជើងឯក​អាស៊ីអាគ្នេយ៍លើក​ទី​៩ ឆ្នាំ​២០២២ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះនឹង​ចាប់ផ្ដើម​ពីថ្ងៃ​ទី​២១ ដល់​ថ្ងៃទី​២៧ ខែមីនា​សប្ដាហ៍​ក្រោយ​នេះហើយដោយ​នឹងមាន​ប្រតិភូ និង​អត្ត​ព​លិ​ក ៩​ប្រទេស​ចូលរួមរួមមាន​ម្ចាស់ផ្ទះ​កម្ពុជា ប្រ៊ុយណេ ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី ហ្វីលីពីន សិង្ហ​បុរី ថៃ និង​វៀតណាម។

​យោងតាម​មន្ដ្រីជាន់ខ្ពស់​សហព័ន្ធ​កីឡា​កា​រ៉ា​តេ​កម្ពុជា ក្នុងចំណោម ៩​ប្រទេសដែល​ចូលរួម​ព្រឹត្តិការណ៍​ថ្នាក់​តំបន់​នៅ​កម្ពុជា​នេះគឺមាន​មន្ដ្រី​ដឹកនាំ​សរុប ១០៤​នាក់ និង​កីឡាករ​-​កីឡាការិនី ១២១​នាក់។ នេះ​គឺជា​ការលើកទឹកចិត្ត​ម្ចាស់ផ្ទះ​ក្នុងចំណោម ១១​ប្រទេសគឺ​អវត្តមាន​តែ​មី​យ៉ាន់​ម៉ា និង​ប្រទេស​ទី​ម័​រ​ខាងកើត​តែប៉ុណ្ណោះ។ រីឯ​ទីលាន​ប្រកួតនឹងធ្វើ​ឡើង​នៅ​មជ្ឈមណ្ឌល​កីឡា​កា​រ៉ា​តេនៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ។​ ​ឯកឧត្តម វ៉ា​ត់ ចំរើន អគ្គលេខាធិការ​សហព័ន្ធ​កីឡា​កា​រ៉ា​តេ​កម្ពុជាបាន​ថ្លែង​ក្នុង​កិច្ចប្រជុំ​កាលពី​ថ្មីៗ​ថា ការប្រកួត​កីឡា​កា​រ៉ា​តេ​ជើងឯក​អាស៊ីអាគ្នេយ៍​នេះ គឺជា​យុទ្ធសាស្ដ្រ​ពិសេស​របស់​សហព័ន្ធ ដើម្បី​វិនិច្ឆ័យ​អំពី​កម្រិត​បច្ចេកទេស​នៃ​ការរៀបចំ​ផង និង​សមត្ថភាព ក៏ដូចជា​គុណ​ផល​របស់​កីឡាករ​-​កីឡាការិនី​ជម្រើសជាតិ​ផង បន្ទាប់ពី​ឆ្លងកាត់​ការប្រមូលផ្ដុំ​ហ្វឹកហាត់​ជាមួយ​គ្រូបង្វឹក​បរទេស ដើម្បី​ត្រៀម​ការប្រកួត​កីឡា​ស៊ី​ហ្គេម ២​លើក​ចំពោះមុខគឺ​ស៊ី​ហ្គេមលើក​ទី​៣១ នៅ​វៀតណាម និង​ស៊ី​ហ្គេមលើក​ទី​៣២ ឆ្នាំ​២០២៣ នៅ​កម្ពុជា។​

​អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ CAMSOC ដដែល​បន្ដថា នេះ​ជា​លើក​ទី​១ ហើយដែល​កីឡា​រ៉ា​តេទទួលបាន​សិទ្ធ​ធ្វើ​ម្ចាស់ផ្ទះ​ការប្រកួត​ជើងឯក​អាស៊ីអាគ្នេយ៍ ហើយ​ក្នុងនាម​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍​ថ្នាក់​តំបន់​នេះ សហព័ន្ធ​ប្ដេជ្ញា​នឹង​រៀបចំ​ធ្វើ​ឲ្យ​បានល្អ​ប្រសើរ​បំផុតតាម​គន្លង​ថ្មី​ក្នុង​បរិបទ​កូ​វីដ​-១៩ ជាមួយ​ការអនុវត្ត​វិធានការ​សុខាភិបាល​ដ៏​តឹងរឹង ដើម្បី​ធានា​នូវ​សុខ​សុវត្ថិភាព​ជូន​ប្រតិភូ និង​អត្ត​ព​លិ​ក​ចូលរួម ពិសេស​គឺ​ដើម្បី​មុខមាត់ និង​កិត្តិយស​ជាតិ​តែម្ដង៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        101
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        114
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        119

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់

2026/07/24 05:22:07 pm
​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm
​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm