លោក Trump មានគម្រោងពិភាក្សាជាមួយអ៊ីរ៉ង់ ខណៈមន្ទីរបញ្ចកោណ ត្រៀមរួចជាស្រេចដើម្បីរង់ចាំបញ្ជា

2026/01/30 05:18:39 pm        93

ប្រធានាធិបតីអាមេរិក លោក Donald Trump បានលើកឡើងកាលពីថ្ងៃព្រហស្បតិ៍ (២៩ មករា) ថា លោកកំពុងរៀបចំផែនសម្រាប់កិច្ចពិភាក្សាបន្ថែមទៀត ខណៈអាមេរិក បានបញ្ជូននាវាចម្បាំងជាច្រើនគ្រឿងទៅកាន់មជ្ឈិមបូព៌ា ហើយប្រធានមន្ទីរបញ្ចកោណ លោក Pete Hegseth បាននិយាយថា យោធានឹងត្រៀមខ្លួនឱ្យរួចជាស្រេចដើម្បីអនុវត្តបទបញ្ជារបស់ប្រធានាធិបតី។

នៅពេលត្រូវបានសាកសួរអំពីស្ថានភាពនៃកិច្ចសន្ទនារបស់លោកជាមួយទីក្រុងតេអេរ៉ង់ បន្ទាប់ពីគំរាមវាយប្រហារទ្រង់ទ្រាយធំន លោកបានឆ្លើយតបថា «លោកធ្លាប់មានកិច្ចពិភាក្សា ហើយក៏កំពុងមានគម្រោងពិភាក្សាបន្ថែមទៀតផងដែរ»។ ថ្លែងប្រាប់អ្នកសារព័ត៌មានក្នុងព្រឹត្តិការណ៍មួយ លោក Trump បាននិយាយថា៖ អាមេរិក មាននាវាធំៗ និងមានអានុភាពខ្លាំងក្លាជាច្រើនគ្រឿង កំពុងធ្វើដំណើរឆ្ពោះទៅអ៊ីរ៉ង់នៅពេលនេះ ប៉ុន្តែលោកក៏សង្ឈឹមថា នឹងមិនចាំបាច់ប្រើប្រាស់កម្លាំងទាំងនេះទៅចុះ។

ដោយមានវត្តមានយោធាអាមេរិកយ៉ាងច្រើនសន្ធឹកសន្ធាប់ប្រមូលផ្តុំគ្នានៅក្នុងតំបន់ លោក Hegseth បាននិយាយក្នុងកិច្ចប្រជុំមួយថា «អ៊ីរ៉ង់មិនគួរបន្តសមត្ថភាពនុយក្លេអ៊ែរទេ ហើយយោធាអាមេរិក នឹងត្រៀមខ្លួនឱ្យបានរួចរាល់ដើម្បីអនុវត្តនូវអ្វីដែលប្រធានាធិបតីរំពឹងទុក ពីក្រសួងសង្គ្រាម» ដោយសំដៅលើក្រសួងការពារជាតិអាមេរិក។

សុន្ទរកថាទាំងនេះបានធ្វើឡើងបន្ទាប់ពីនាវាពិឃាតថ្មីមួយគ្រឿងរបស់កងទ័ពជើងទឹកអាមេរិក បានចូលទៅក្នុងដែនទឹកមជ្ឈិមបូព៌ារួចរាល់ហើយ នេះបើយោងតាមអ្វីដែលមន្ត្រីអាមេរិកម្នាក់បានប្រាប់សារព័ត៌មានរ៉យទ័រកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ខណៈក្រុមមន្ត្រីអ៊ីរ៉ង់ ក៏កំពុងរៀបចំខ្លួនសម្រាប់ការប្រឈមមុខដាក់គ្នាខាងយោធា ជាមួយសហរដ្ឋអាមេរិក។

លោក Trump បានលើកឡើងម្ដងហើយម្ដងទៀតអំពី «កងនាវាចម្បាំងដ៏ធំសម្បើម» របស់អាមេរិក ដែលកំពុងឆ្ពោះទៅតំបន់មជ្ឈិមបូព៌ា ហើយប្រភពពីក្រុមមន្រ្តីទីក្រុងវ៉ាស៊ីនតោន ក៏បាននិយាយថា លោក Trump កំពុងថ្លឹងថ្លែងជម្រើសនានាលើអ៊ីរ៉ង់ រួមទាំងលទ្ធភាពនៃការវាយប្រហារខាងយោធាផងដែរ៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm