ការស្ទង់មតិ៖ លោក Natthaphong មកពីបក្សប្រជាជនរបស់ថៃ នាំមុខគេមុនការបោះឆ្នោតខែកុម្ភៈ

2026/01/30 05:26:53 pm        110

លោក Natthaphong Ruengpanyawut មេដឹកនាំគណបក្សប្រជាជនរបស់ប្រទេសថៃ ដែលជាបក្សជឿនលឿន បានបន្តនាំមុខនៅក្នុងការស្ទង់មតិនៅថ្ងៃសុក្រ (៣០ មករា) នេះ ដោយបានបង្ហាញពីបញ្ហាប្រឈមដ៏លំបាកមួយ ដែលលោកនាយករដ្ឋមន្ត្រី Anutin Charnvirakul កំពុងប្រឈមមុខ ដើម្បីបន្តរក្សាអំណាចរបស់ខ្លួន មុនការបោះឆ្នោតនៅថ្ងៃទី៨ ខែកុម្ភៈ។

ការបោះឆ្នោតខែកុម្ភៈ បានឈានដល់ការប្រណាំងប្រជែងយ៉ាងក្ដៅគគុករវាងបេក្ខជនមកពីបក្សនយោបាយចំនួន៣ នោះគឺគណបក្សអភិរក្សនិយម ភូមិចៃថៃ របស់លោក Anutin គណបក្សភឿថៃដែលជាអតីតបក្សកាន់អំណាច និងគណបក្សប្រជាជនថៃ ដែលជាក្រុមកំណែទម្រង់។

ការស្ទង់មតិមួយដោយសាកលវិទ្យាល័យសួនឌូស៊ីត ចេញផ្សាយនៅថ្ងៃសុក្រនេះ បាននិយាយថា លោក Natthaphong ឈរនៅលេខរៀងទីមួយ ដោយត្រូវបានគាំទ្រដោយអ្នកឆ្លើយតប ៣៥,១% ខណៈបេក្ខជនរបស់គណបក្សភឿថៃ សម្រាប់តំណែងនាយករដ្ឋមន្ត្រី គឺលោក Yoshanan Wongsawat ឈរនៅលេខរៀងទីពីរក្នុងសំឡេងគាំទ្រ ២១,៥% ចំណែកលោក Anutin ឈរនៅលេខរៀងទីបីក្រោយគេ ជាមួយនឹងសំឡេងគាំទ្រ ១៦,១%។

គួរឱ្យដឹងថា បក្សប្រជាជនថៃនេះ គឺជាអ្នកស្នងតំណែងរបស់បក្សបោះជំហានទៅមុខ (Move Forward) ដែលបានឈ្នះឆ្នោតឆ្នាំ២០២៣ ប៉ុន្តែក្រោយមក ត្រូវបានសមាជិកសភាអភិរក្សនិយម រារាំងមិនឱ្យបង្កើតរដ្ឋាភិបាល ហើយក្រោយមកទៀត បក្សនោះក៏ត្រូវបានរំលាយដោយដីការបស់តុលាការ។

លោក Anutin កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំមុន បានអំពាវនាវឱ្យមានការបោះឆ្នោតមុនអាណត្តិ បន្ទាប់ពីកាន់តំណែងជានាយករដ្ឋមន្ត្រីមិនដល់ ១០០ថ្ងៃផង ក្នុងអំឡុងពេលសម័យប្រជុំសភាដ៏ច្របូកច្របល់ ដែលអាចនាំឱ្យមានការបោះឆ្នោតដកសេចក្ដីទុកចិត្ត និងការដួលរលំនៃរដ្ឋាភិបាលសំឡេងភាគតិចដ៏ផុយស្រួយរបស់ខ្លួន៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        260
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        302
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        281

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm