ក្រុមក្មេងទំនើងបង្ហោះម៉ូតូតាមទីសាធារណៈត្រូវសមត្ថកិច្ចរាជធានីភ្នំពេញចាប់មកអប់រំ និងដកហូតម៉ូតូមករក្សាទុក៣ខែ

2026/01/30 05:34:04 pm        193

ភ្នំពេញ ៖ ក្រុមក្មេងទំនើងដែលបានបង្ហោះម៉ូតូនៅតាមទីសាធារណៈ កាលពីពេលថ្មីៗ នៅលើមហាវិថីសហព័ន្ធរុស្ស៊ី ត្រូវបានកម្លាំងសមត្ថកិច្ចរាជធានីភ្នំពេញ ចាប់ឃាត់បានហើយ ដោយដកហូតម៉ូតូរក្សាទុក០៣ខែ ។

ដោយទទួលបានបទបញ្ជាពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៨ ខែមករា ឆ្នាំ ២០២៦ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ដឹកនាំស្រាវជ្រាវដោយលោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរង ទទួលផែនការងារនគរបាលព្រហ្មទណ្ឌ និងលោកឧត្តមសេនីយ៍ទោ លី ប៊ុនអេង ស្នងការរង ទទួលដឹកនាំការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល និងលោកវរសេនីយ៍ឯក ម៉ម សាវន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានឃាត់ក្មេងទំនើង១១នាក់ និងម៉ូតូ០៤គ្រឿង មកអប់រំណែនាំ ពាក់ព័ន្ធករណីបង្ហោះម៉ូតូតាមផ្លូវសាធារណៈប៉ះពាល់សណ្តាប់ធ្នាប់ កាលពីយប់ថ្ងៃទី២៤ ខែមករា ឆ្នាំ ២០២៦ នៅតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ស្ពានអាកាសផ្សារដីហុយ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

ក្រុមឃាត់ខ្លួនក្មេងទំនើង១១នាក់ ៖ ទី១-ឈ្មោះ អានសុខនាង ហៅអិច ភេទប្រុសអាយុ១៨ឆ្នាំ , ទី២ឈ្មោះ ជីម សុខហ័រ ហៅ ហ័រ ភេទប្រុស អាយុ១៧ឆ្នាំ , ទី៣ឈ្មោះរឿង សៀវមុី ហៅ មុី ភេទប្រុស អាយុ១៦ឆ្នាំ , ទី៤ឈ្មោះ ជុម ធារ៉ាន ហៅ រ៉ាន ភេទប្រុស អាយុ១៦ឆ្នាំ, ទី៥ឈ្មោះ ផង សុផាដូ ហៅ ជី ភេទប្រុស អាយុ១៧ឆ្នាំ, ទី៦ឈ្មោះជ័យ វិរះ ភេទ ប្រុស អាយុ១៧ឆ្នាំ, ទី៧ឈ្មោះ ហ៊ិន ម៉េងសៀង ហៅ សៀង ភេទប្រុស អាយុ១៨ឆ្នាំ , ទី៨ឈ្មោះ ឈឿន ម៉ាកាលឹម ភេទប្រុស អាយុ១៨ឆ្នាំ ,ទី៩ឈ្មោះ ម៉ម ផានិត ហៅ និត ភេទប្រុស អាយុ ១៧ឆ្នាំ, ទី១០ឈ្មោះ អាត បូណា ភេទប្រុស អាយុ ២០ឆ្នាំ និងទី១១ឈ្មោះ ប្រាក់ មករា ហៅ រ៉ា ភេទប្រុស អាយុ១៧ឆ្នាំ ។

បច្ចុប្បន្នកម្លាំងជំនាញការិយាល័យ បានអញ្ជើញអាណាព្យាបាលមកទទួលនិងឲ្យធ្វេីកិច្ចសន្យាបញ្ឈប់សកម្មភាពបង្ហោះម៉ូតូតាមផ្លូវសាធារណៈ ហើយសមត្ថកិច្ចក៏បានណែនាំអាណាព្យាបាលត្រូវយកចិត្តទុកដាក់អប់រំកូនៗរបស់ខ្លួនឲ្យបានល្អ កុំធ្វើកជាក្មេងទំនើងចំណែកម៉ូតញ០៤គ្រឿងដកហូតម៉ូតូរក្សាទុករយៈពេល ០៣ខែ នៅកន្លែសមត្ថកិច្ច ៕ លីហេង

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm