ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី តម្រង់ទិសដល់មន្ត្រីក្រសួងមុខងារសាធារណៈលើ​ការ​បន្ត​លើក​កម្ពស់​ការ​អនុវត្តមុខងារស្នូល ការងារកែទម្រង់រដ្ឋបាលសាធារណៈ និងកំណត់ភាពសំខាន់ ដោយ​ប្រកាន់​យក​អភិក្រមអនុវត្តការងារជាជំហានៗ

2026/01/30 06:24:39 pm        235

នៅក្នុងកិច្ចប្រជុំពិនិត្យតាមដានវឌ្ឍនភាពការងារក្រសួងមុខងារសាធារណៈប្រចាំខែមករា ឆ្នាំ​២០២៦ នារសៀលថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួង​មុខ​ងារសាធារណៈ បានផ្តល់អនុសាសន៍ណែនាំដល់ ថ្នាក់ដឹកនាំ និងមន្រ្តីគ្រប់​ជាន់​ថ្នាក់ លើកិច្ចការងារសំខាន់ៗដែលត្រូវការយកចិត្តទុកដាក់ និងត្រូវការពង្រឹងបន្ថែម ដើម្បី​ស្ថាប័ន​ទទួល​បាន​សមិទ្ធផលកាន់តែប្រសើរឡើង និងប្រកបដោយប្រសិទ្ធភាព។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ណែនាំឱ្យជំរុញការងារស្នូលរបស់ក្រសួង ជាពិសេសបន្តការ​ពង្រឹង​វត្ត​មាន ​មន្រ្តីរាជការទាំងផ្ទៃក្នុងក្រសួង និងក្នុងក្របខ័ណ្ឌនៃកិច្ចការងារអធិការកិច្ចក្រសួង ស្ថាប័ន។ ក្នុង​នោះ ត្រូវបន្តពង្រឹងការងារឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ដូចជាការបើកផ្តល់បៀវត្ស ការគ្រប់​គ្រង​បម្រែ​បម្រួលស្ថានភាពមន្ត្រី ការអភិវឌ្ឍមូលធនមនុស្ស ការអភិវឌ្ឍប្រព័ន្ធឌីជីថល សម្រាប់​មុខ​ងារសាធារណៈ ការអនុវត្តគោលនយោបាយមុខងារសាធារណៈ កិច្ចសហប្រតិបត្តិការ ក្នុង និង​ក្រៅ​ប្រ​ទេសជាដើម។

ការបន្តពង្រឹងការងារកែទម្រង់រដ្ឋបាលសាធារណៈ តាមរយៈការអនុវត្តវិធានការគន្លឹះទាំង៣ ជា​កិច្ច​ការ​ដែលចាំបាច់។ “កន្លងមក យើងសម្រេចបានសមិទ្ធផលជាច្រើនបន្តបន្ទាប់ ដូចជាការ​រៀប​ចំ​ការ​ប្រឡងប្រជែងដោយទទួលបានការសាទរ និងការជឿទុកចិត្តពីសំណាក់បេក្ខជន និង​មហាជន​រួចមកហើយ ដូច្នេះ ការបន្តពង្រឹងការងារនេះ ជាកិច្ចការដែលមិនត្រូវបង្អង់ដៃ ហើយធ្វើ​ឱ្យ​កាន់​តែមា​នគុណភាព ចំគោលដៅ ទាំងប្រព័ន្ធអាជីព និងប្រព័ន្ធនិយោជន៍ រួមទាំងការងារ​ដែល​កំពុង​បន្ត​ជាច្រើនទៀត។” ទន្ទឹមនេះ ការសម្រេចការវិភាគមុខងារដំណាក់កាលទី១ ជាជំហាន​ដំ​ធំ​មួយ​ដែល​សម្រេចបាន និងកំពុងបង្ហាញ​នូវ​ស្ថានភាព​សុខភាព​រដ្ឋបាល​សាធារណៈ​ដែល​ត្រូវ​ដោះ​ស្រាយ​ជា​ចាំបាច់ ជាបន្តបន្ទាប់។ “ត្រូវបន្តរៀបចំ និងដោះស្រាយ​បញ្ហា​ដែល​បាន​រក​ឃើញ​ចេញ​ពី​ការ​វិភាគ​មុខងារ ទាំងការរៀបចំអនុក្រឹត្យ នៃការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួង ស្ថាប័ន មុខ​ងារ​បណ្តុះបណ្តាល ឬមុខងារដែលត្រួតស៊ីគ្នាផ្សេងទៀត រួមទាំងការធ្វើជំរឿនមន្ត្រី និងការ​លើក​កម្ពស់​គុណភាពសេវាសាធារណៈជាដើម។” ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ក៏​បាន​ណែនាំ​ឱ្យបន្តតាមដានការអនុវត្តគម្រោងនៅតាម ក្រសួង ស្ថាប័ននានា ដែលជាផ្នែក​មួយ​នៃ​ការ​អនុវត្ត​ប្រព័ន្ធលើកទឹកចិត្តគាំទ្រសមិទ្ធកម្មក្នុងរដ្ឋបាលសាធារណៈផងដែរ។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានបញ្ចប់កិច្ចប្រជុំដោយលើកឡើងថា “ការធ្វើទំនើបកម្ម​ប្រព័​ន្ធ​រ​ដ្ឋ​បាល​សាធារណៈ ជាដំណើរដ៏វែងឆ្ងាយ ដែលមិនមែន​ជា​សកម្មភាព​តែ​ម្តង​ហើយ​សម្រេច​បាន​ជោគ​ជ័យ​នោះទេ​ តែជាការងារដែលត្រូវធ្វើរួមគ្នា និងត្រូវបន្តធ្វើជាប់ជាប្រចាំ ដើម្បីឱ្យយើង​អាច​ស្គាល់​ពី​សមត្ថ​ភាព​ តាមដានសុខភាពប្រព័ន្ធរដ្ឋបាលរបស់យើង ដឹងពីអ្វីដែលត្រូវពង្រឹង និងសម្រួចបន្ថែម រួម​ចំណែកដល់ការពង្រឹងសមត្ថភាពប្រកួតប្រជែងរបស់កម្ពុជានៅលើឆាកអន្តរជាតិ ក្នុង​បរិបទ​សាកល​ឱ្យ​កាន់តែរឹងមាំដើម្បីការពារ និងទាញផលប្រយោជន៍រយៈពេលវែងសម្រាប់ប្រទេសជាតិ និង​ប្រជាជនកម្ពុជា។” 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        127
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm