បទល្មើសធនធានធម្មជាតិជាងមួយពាន់ករណីត្រូវបានបង្ក្រាបក្នុងឆ្នាំ២០២៥

2026/01/30 07:52:51 pm        217

នៅឆ្នាំ២០២៥ មន្ត្រីជំនាញក្រសួងបរិស្ថាន បានស្រាវជ្រាវ និងបង្រ្កាបបទល្មើសធនធានធម្មជាតិ បាន​ចំនួនជាង១ពាន់ករណី និងបន្តពង្រឹងវិធានការដើម្បីបង្ក្រាបនៅឆ្នាំ២០២៦។

ក្រសួងបរិស្ថាន នៅថ្ងៃទី៣០ ខែមករា នេះ បានរៀបចំពិធីបិទសន្និបាតបូកសរុបលទ្ឋផលការងារ បរិស្ថាន​ឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ ក្រោមអធិបតីភាពឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី តំណាងដ៏ខ្ពង់ខ្ពង់បំផុតសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា។ ពិធីនេះរៀបចំនៅក្រសួងបរិស្ថាន ដោយមានការចូលពីឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន អង្គទូត អង្គការអន្តរជាតិ និងដៃគូពាក់ព័ន្ធនានា សរុប​ប្រមាណ​ ៥០០នាក់។

នៅក្នុងអង្គសន្និបាតឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានលើកឡើងពី សមិទ្ធផល​ជាច្រើនរបស់ក្រសួងបរិស្ថានដែលសម្រេចបាននៅក្នុងឆ្នាំ២០២៥ ក្នុងនោះក៏​មាន​ការ​បង្រ្កាប​បទ​ល្មើសធនធានធម្មជាតិផងដែរ។ ឯកឧត្តមបន្តថា នៅឆ្នាំ២០២៥ ក្រសួងបរិស្ថាន បាន​ធ្វើ​ការ​ស៊ើបអង្កេតស្រាវជ្រាវ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានចំនួន ១,៤៩៤ករណី ក្នុង​នោះ​រួ​មមាន៖ បទល្មើសព្រៃឈើ ជាង៥០០ករណី បទល្មើសសត្វព្រៃជាង ៤០០ ករណី បទ​ល្មើស​រុក​រានដីព្រៃខុសច្បាប់ជាង ២០០ករណី បទល្មើសនេសាទជាង២០០ ករណី និងបទល្មើស​ធន​ធានរ៉ែ ១១ករណី។

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី តំណាងដ៏ខ្ពង់​ខ្ពង់​បំផុត​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានថ្លែងកោតសសើរ និងវាយ​តម្លៃ​ខ្ពស់​ចំពោះ​សមិទ្ធ​ផល​ក្រសួង​បរិស្ថាន ដែលបានដាក់ចេញអនុវត្ត និងសម្រេចបានក្នុងឆ្នាំ២០២៥ ជាពិសេស​ក្នុង​រយៈ​ពេល​ជិត២ឆ្នាំកន្លះ នៃរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។

គួរបញ្ជាក់ដែរថា នៅឆ្នាំ២០២៦ ក្រសួងបរិស្ថាននឹងបន្តអនុវត្តសកម្មភាពអាទិភាពមួយចំនួន ដូច​ជា បន្តអនុវត្តយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន២០២៣-២០២៨។ បន្តរៀបចំគោលនយោបាយ និង​លិខិតបទដ្ឋានគគិយុត្តដោយអនុលោមតាមក្រមបរិស្ថាន និងធនធានធម្មជាតិ។ បន្តជំរុញ​ការ​កំណត់​តំបន់​គ្រប់គ្រងក្នុងតំបន់ការពារធម្មជាតិ ដើម្បីធានា​ប្រសិទ្ធ​ភាព​ការ​ងារ​គ្រប់​គ្រង​តំបន់​ការ​ពារ​ធម្មជាតិ និងបន្តពង្រឹងការអនុវត្តច្បាប់បទល្មើសធនធានធម្មជាតិជាដើម៕ អត្ថបទ៖ទូច សោភ័ណ 

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm